Bruno ​ប្រាក់​ហេតុផល​ឱ្យ​បាល់​ប៉េណាល់ទី​ទៅ Rashford ​យប់មិញ​

​ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Istanbul Basaksehir ​ក្នុង​លទ្ធផល ​៤-១ ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​យប់មិញ​នេះ​។

​ដោយ​៤​គ្រាប់​ដែល​ក្រុម​បិសាច​ក្រហម​ធ្វើ​បាន​នោះ ​កើត​ចេញ​ពី Bruno ​២​គ្រាប់ Rashford ​១​គ្រាប់ និង​គ្រាប់​ចុង​ក្រោយ​កើត​ចេញ​ពី​ James ​នៅ​នាទី​៩០+២។ ​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត គឺ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ole ​មាន​៩​ពិន្ទុ​ក្នុង​ពូល ​ហើយ​ឈរ​នៅ​កំពូល​តារាង​ផង​ដែរ ​បន្ទាប់​ពី​ក្រុម PSG ​ដែល​ស្ថិត​នៅ​លេខ​២​ក្នុង​តារាង។

​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ Bruno ​បន្ទាប់​ពី​រក​បាន​២​គ្រាប់​ហើយ រូបគេ​ក៏​មាន​ឱកាស​ធ្វើ​បាន Hat-trick ​ផង​ដែរ ​ជាមួយ​ការ​ទាត់​ប៉េណាល់ទី។ តែ​ចុង​ក្រោយ​រូបគេ​បាន​ប្រគល់​បាល់​នេះ​ទៅ Rashford ​ជា​អ្នក​ទាត់​វិញ។ ​ការ​ផ្ដល់​ឱកាស​នេះ ​ត្រូវ​បាន​សាមី​ខ្លួន​បញ្ជាក់​ថា​៖ “ខ្ញុំ​បាន​ប្រាប់​ទៅ Rashford ​ក្រោយ​ពី​ទាត់​ប៉េណាល់ទី​ទល់​ក្រុម​ West Brom ​ថា​បើ​មាន​ឱកាស​ក្រោយ ​ខ្ញុំ​នឹង​ឱ្យ​គាត់​ទាត់។ ហើយ​នេះ​ជា​ឱកាស​មក​ដល់​ហើយ ខ្ញុំ​ត្រូវ​គោរព​តាម​សន្យា​ឱ្យ​ទាត់​ជា​អ្នក​ទាត់”៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT