Neymar ​ប៉េណាល់ទី​១​គ្រាប់ ជួយ PSG ​បន្ដ​ក្ដី​សង្ឃឹម​នៅ UCL ​

​ខ្សែ​ប្រយុទ្ធ Neymar ​រក​បាន​១​គ្រាប់​ដោយ​បាល់​ប៉េណាល់ទី ជួយ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុមLeipzig ​ក្នុង​លទ្ធផល ​១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម PSG ​ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់​ទើប​ពួកគេ​មាន​ឱកាស​អាច​ប្រជែង​ទៅ​វគ្គ​បន្ត​បាន។ ​ដោយ​ឡែក​លទ្ធផល​ពិត​ជា​ដូច​ការ​រំពឹង​ទុក​មែន ពោល​គឺ​ក្រុម​ខ្លាំង​បារាំង​មួយ​នេះ ​អាច​យក​៣​ពិន្ទុ​បាន ដែល​ជា​បាល់​ប៉េណាល់ទី​របស់ Neymar ​ធ្វើ​បាន​នៅ​នាទី​១១​ដើម​តង់​ទី​១។

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ឡើង​មក​លេខ​២​ក្នុង​ពូល H ​វិញ​ហើយ ​ដោយ​មាន​៦​ពិន្ទុ​ស្មើ​ជាមួយ Leipzig ​ដែរ តែ​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង​។ ​ក្រុម​លេខ​១​ក្នុង​ពូល​នេះ គឺ Manchester United ​មាន​៩​ពិន្ទុ៕ប្រភព Dailymail

.