Koeman ​ថា​នេះ​ជា​ក្រុម Barcelona ​ដែល​គ្រប់​គ្នា​ចង់​បាន​

​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម​ Dynamo Kyiv ​ក្នុង​លទ្ធផល​ដល់​ទៅ ៤-០ ​ឯ​ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល។

​សម្រាប់​ការ​ប្រកួត​នេះ ​មិន​មាន​វត្តមាន​របស់ Lionel Messi ​ឡើយ ​ដោយសារ​តែ​លោក Ronald Koeman ​បាន​ទុក​ជើង​រូបគេ​ឱ្យ​សម្រាក​ខ្លះ។ ​ដោយ​ឡែក​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​វិញ ​ក៏​បាន​ប្រើ​ប្រាស់​កីឡាករ​បម្រុង​ដាក់​ឱ្យ​លេង​ច្រើន​ផង​ដែរ​។ ​តែ​ឈុត​បម្រុង​ឬ​ឈុត B ​នេះ ពួកគេ​ក៏​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ណាស់​ដែរ ​ពិសេស Braithwaite ដែល​រក​បាន​២​គ្រាប់​ម្នាក់​ឯង ​និង​បញ្ជូន​បាល់​១​គ្រាប់។

​លោក Ronald Koeman ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​នេះ​ថា​៖ “យើង​បាន​បំពេញ​ការងារ​យ៉ាង​ល្អ ដើម្បី​កក់​កៅអី​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ទោះ​សល់​២​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ។ ​នេះ​ជា​ទម្រង់​ដែល​ក្រុម Barcelona ​ចង់​បាន​។ ក្រុម​ទាំង​អស់​គ្នា បាន​ដាក់​ចិត្ត​ដាក់​កាយ​ដើម្បី​យក​ជ័យជម្នះ​នេះ។ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ទម្រង់​លេង​នេះ”៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT