(វីដេអូ) Barcelona&Juventus ចាប់​ដៃ​គ្នា​កក់​កៅអី​នៅ​វគ្គ ១៦ ក្រុម ​ក្រោយ​នាំ​មុខ​ពិន្ទុ​ដាច់​នៅ​ពូល G

ក្លឹប Barcelona និង Juventus បាន​បន្ត​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ប្រកួត​នៅ​ជុំ​ទី ៤ កាល​ពី​យប់​មិញ ហើយ​ការ​យក​បាន ៣ ពិន្ទុ​នេះ​សោត​គឺ​សម្រេច​ផ្តល់​កៅអី​នៅ​វគ្គ ១៦ ក្រុម​សម្រាប់​ពួក​គេ​ហើយ។

សម្រាប់​អ្នក​មាន​បុណ្យ​បើ​ទោះ​បី​ជា​អវត្តមាន Lionel Messi តែ​ក្រុម​ក៏​នៅ​បន្ត​ធ្វើ​បាន​ល្អ ដោយ​យក​ឈ្នះ​ក្រៅ​ដី ០-៤ ទៅ​លើ Dynamo Kyiv។ ជា​ការ​រក​គ្រាប់​បាល់​ដោយ​កីឡាករ Sergio Dest, Martin Braithwaite ២ គ្រាប់​ម្នាក់​ឯង និង​ Antoine Griezmann នៅ​ចុង​ម៉ោង។ ៣ ពិន្ទុ​សម្រាប់​ក្រុម​ដឹកនាំ​ដោយ​លោក Ronald Koeman បាន​រុញ​ឲ្យ​ពួក​គេ​ឡើង​ដល់​ ១២ ពិន្ទុ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ក្នុង​ពូល។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=21__JxQnF6k

រី​ឯ Juventus វិញ បាន​យក​ឈ្នះ ២-១ ទៅ​លើ Ferencvaros ដោយ​មាន​គ្រាប់​បាល់​របស់​ Cristiano Ronaldo នៅ​នាទី ៣៥ និង Alvaro Morata នៅ​ចុង​ម៉ោង ៩០+២។ ៣ ពិន្ទុ​ដ៏​មាន​ន័យ​ក៏​ជួយ​សម្រេច​វាសនា​ឲ្យ​សេះ​បង្កង់​អាច​ឡើង​មុន​ទាំង​សល់ ២ ជុំ​ក្នុង​ដៃ​ដូច​គ្នា៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=d0ZHgOVsfF8

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT