(វីដេអូ) ទាំង Man Utd&Chelsea យក​បាន ៣ ពិន្ទុ​យប់​មិញ តែ​មាន​មួយ​ក្រុម​ឡើង​ស្វ័យប្រវត្តិ​ហើយ

ការ​ប្រកួត​នៅ​ក្របខ័ណ្ឌ UEFA Champions League ជុំ​ទី ៤ បាន​ប្រព្រឹត្តិ​ទៅ​ចំនួន ៨ គូ​កាល​ពី​យប់​មិញ ហើយ​ក៏​សម្រេច​រក​បាន​ក្រុម​ខ្លះ​អាច​ឆ្មក់​យក​កៅអី​វគ្គ ១៦ ក្រុម​បណ្តើរៗ។

ក្នុង​នោះ​យើង​សូម​និយាយ​ពីរ​ក្រុម​នៅ​អង់គ្លេស ២ មាន​ Chelsea និង Man Utd ខណៈ Liverpool និង Man City ត្រូវ​លេង​រាត្រី​នេះ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sporst។

Man Utd បាន​យក​ឈ្នះ ៤-១ ទៅ​លើ Istanbul Basaksehir ដែល​ជា​រក​គ្រាប់​បាល់​ដោយ​កីឡាករ Bruno Fernandes ពីរ​គ្រាប់​ម្នាក់​ឯង Daniel James និង Marcus Rashford មួយគ្រាប់ៗ។ ៣ ពិន្ទុ​នោះ​បាន​រុញ​ឲ្យ United ឡើង​ឈរ​កំពូល​តារាង​នៅ​ពូល H បណ្តោះ​អាសន្ន តែ​មិន​ទាន់​ធានា​កៅអី ១០០ ភាគរយ​នៅ​ឡើយ។

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

ក្រឡេក​ទៅ​មើល​ Chelsea ឯ​ណោះ​វិញ បាន​យក​ឈ្នះ​ក្រៅ​ដី ១-២ ទៅ​លើ​ក្លឹប Rennes របស់​បារាំង ដែល​ជា​ការ​រក​គ្រាប់​បាល់ ពី​សំណាក់​កីឡាករ Callum Hudson-Odoi និង​បាល់​ចុង​ម៉ោង​នាទី ៩០+១ របស់ Olivier Giroud។ តោ​ខៀវ​យក​បាន ៣ ពិន្ទុ​នៅ​ជុំ​នេះ អាច​ធានា​បាន​ហើយ​ថា​ពួក​គេ​និង​ក្រុម Sevilla អាច​ឡើង​ទៅ​វគ្គ​បន្ទាប់ ក្រោយ​មាន ១០ ពិន្ទុ​ស្មើ នាំ​មុខ​ដាច់​ក្រុម​លេខ ៣&៤ មាន​ត្រឹម ១ ពិន្ទុ៕

ទស្សនា​វីដេអូ Highlight ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT