គ្រូ PSG ​ថា Neymar ​និង Mbappe ​ត្រូវ​តែ​ដាក់​លេង​ប្រកួត​នេះ​

ក្រុម PSG ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ RB Leipzig ​នៅ​រាត្រី​នេះ​ហើយ សម្រាប់​ការ​ប្រកួត​ទី​៤​នៃ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។

​ប្រកួត​មួយ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​មែនទែន​សម្រាប់​ក្រុម PSG ​ដោយ​ត្រូវ​យក​ឈ្នះ​ជា​ចាំ​បាច់​ទើប​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ទាប់​ទៀត​បាន។ ​ខណៈ​ដែល​ប៉ះ​ក្រុម  RB Leipzig ​នេះ ​គឺ​ក្រុម PSG ​ទំនង​ជា​ត្រូវ​ប្រើប្រាស់​កីឡាករ​ជម្រើស​ល្អ​បំផុត​របស់​ខ្លួន​ហើយ ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល ២-១ ​រួច​ទៅ​ហើយ។

​លោក Thomas Tuchel ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​អះអាង​ថា​៖ “នេះ​ជា​ប្រកួត​សំខាន់ យើង​ត្រូវ​ការ​កីឡាករ​របស់​យើង​ទាំង​អស់​គ្នា។ (Neymar) គាត់​ហាក់​ដូចជា​មិន​ទាន់​ជា​១០០​%​ទេ ប៉ុន្តែ​យើង​ត្រូវ​ការ​គាត់​នៅ​លើ​ទីលាន។ គាត់​នឹង​លេង​នៅ​ប្រកួត​នេះ ​ដើម្បី​ជួយ​ក្រុម​យើង​ជាមួយ Mbappe ”៕

ប្រភព៖ EN

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT