Lenglet ​ថា Barca ​នៅ​តែ​អាច​ឈ្នះ La Liga ​បាន​រដូវ​កាល​នេះ​

​ខ្សែ​ការពារ​ Lenglet ​នៅ​តែ​ជឿ​ជាក់​ថា​ក្រុម FC Barcelona ​នឹង​អាច​ឈ្នះ​ពាន​រង្វាន់ La Liga ​បាន​ដដែល ​សម្រាប់​រដូវ​កាល​នេះ ​បើ​ទោះ​ជា​ដើម​រដូវ​កាល​នេះ​លេង​មិន​ល្អ​ក៏​ដោយ។

​ក្រុម​អ្នក​មាន​បុណ្យ​កំពុង​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១២​ឯ​ណោះ​ក្នុង​ក្របខណ្ឌ La Liga ​ក្រោយ​ពី​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ប្រកួត​មក​នេះ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​សម្រាប់​ខ្សែ​ការពារ Lenglet ​វិញ ​មើល​ឃើញ​ថា​ក្រុម​របស់​ខ្លួន​នៅ​តែ​មាន​ឱកាស​ដដែល​សម្រាប់​ការ​ប្រជែង​ពាន ព្រោះ​លទ្ធផល​ដើម​រដូវ​កាល ​មិន​អាច​សម្រេច​លទ្ធផល​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង​នោះ​ទេ។

​ខ្សែ​ការពារ​សញ្ជាតិ​បារាំង បាន​បញ្ជាក់​បែប​នេះ​ថា​៖ “យើង​នៅ​មាន​ឱកាស​យក​ពាន La Liga ​បាន។ យើង​មិន​អាច​ចុះ​ចាញ់​នៅ​ត្រឹម​ដើម​រដូវ​កាល​បាន​នោះ​ទេ។ ​នៅ​សល់​ប្រកួត​ច្រើន​ទៀត ​យើង​មិន​អាច​បោះបង់​បាន​ឡើយ បើ​យើង​បោះបង់​នោះ​មិន​មែន​ជា​កីឡាករ​អាជីព​ទេ។ ​យើង​ត្រូវ​តែ​ផ្លាស់​ប្ដូរ​វា​ឡើង​វិញ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT