ក្រុម Real Madrid ភ្ញាក់ផ្អើលមែនទែនសម្រាប់ការសម្រេចចិត្តចាកចេញរបស់ខ្សែបម្រើ Isco នារដូវកាលដោះដូរកីឡាករខាងមុខនេះ។
Isco មិនដែលមានចិត្តចង់ចាកចេញពីក្រុម Real Madrid ឡើយ បើទោះជារូបគេមិនសួវមានឱកាសបានចូលលេងក៏ដោយ នៅប៉ុន្មានរដូវកាលកន្លងមកនេះ។ តែសម្រាប់ឆ្នាំនេះវិញ អ្វីគ្រប់យ៉ាងបានប្រែប្រួល គឺកីឡាករអេស្ប៉ាញនេះបានសម្រេចចិត្តសុំក្លឹបដើម្បីស្វែងរកក្លឹបថ្មីលេងតែម្ដង។ រូបគេស្ថិតក្រោមការដឹកនាំរបស់លោក Zidane មិនសូវមាននាទីលេងឡើយនៅរដូវកាលនេះ។
ក្រុមដែលទំនងជានឹងអាចយក Isco បាននៅខែមករាខាងមុខនោះគឺ Everton ក្រោមការដឹកនាំរបស់លោក Carlo Ancelotti ផ្ទាល់តែម្ដង។ ខណៈដែលក្លឹបអង់គ្លេសមួយនេះ ក៏ទើបយក James ពីក្រុម Real Madrid ទៅលេងនៅអង់គ្លេសផងដែរ៕
ប្រភព៖ Marca



