អ្នក​គាំទ្រ​នៅ​អង់គ្លេស ​នឹង​អាច​ចូល​មើល​ការ​ប្រកួត​វិញ​នៅ​ដើម​ខែ​ក្រោយ

​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​នៅ​អង់គ្លេស ​នឹង​មាន​ឱកាស​បាន​ចូល​មើល​ការ​ប្រកួត​នៅ​ទីលាន​បាន​វិញ​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២​ខែ​ធ្នូ​ឆ្នាំ​២០២០​នេះ​ត​ទៅ។

​រដ្ឋាភិបាល​អង់គ្លេស ​បាន​ដាក់​ថ្ងៃ​ជា​ស្រេច​សម្រាប់​ការ​បើក​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ការ​ប្រកួត​បាន​វិញ។ ​ដោយ​ចាប់​ពី​ថ្ងៃ​ទី​២​ខែ​ក្រោយ​ទៅ ​គឺ​នឹង​យល់​ព្រម​ឱ្យ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​បាន​ហើយ តែ​ក៏​ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ការពារ​កូវីដ​១៩ ​ឱ្យ​ខ្ជាប់ខ្ជួន​ផង​ដែរ។​

​ក្នុង​នោះ​គឺ​គ្រប់​កីឡដ្ឋាន​ទាំង​អស់ អាច​ទទួល​អ្នក​គាំទ្រ​បាន​ត្រឹម​៥០​%​នៃ​ចំនួន​សរុប​ប៉ុណ្ណោះ ​ដើម្បី​រក្សា​គម្លាត​គ្នា​បន្តិច។ ​មិន​ឱ្យ​មាន​ការ​ផឹក​ស្រា ​ស្រែក​ខ្លាំង​ៗ ​អំឡុង​ពេល​ទស្សនា​ការ​ប្រកួត​ឡើយ។ ​មួយ​វិញ​ទៀត ​មុន​ការ​ប្រកួត​ក៏​ត្រូវ​វាស់​កម្ដៅ​មុន​ចូល​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT