ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងអវត្តមានពីទីលានប្រមាណ១ខែពេញ ដោយសារតែមានបញ្ហារបួសកាលពីប្រកួតទល់ក្រុម Napoli កន្លងទៅ។
ក្រុម AC Milan បានយកឈ្នះលើក្រុម Napoli ក្នុងលទ្ធផល ៣-១ ដែលធ្វើឱ្យពួកគេបន្ដឈរនៅកំពូលតារាងពានរង្វាន់ Serie A គិតត្រឹមប៉ុន្មានសប្ដាហ៍មកនេះ។ ត្បិតតែទទួលបានលទ្ធផលល្អមែន ប៉ុន្តែកីឡាកររកបាន២គ្រាប់ក្នុងការប្រកួតនេះ គឺ Zlatan ក៏បានរងរបួសផងដែរ។ រូបគេត្រូវប្ដូរចេញ និងក្រុមគ្រូពេទ្យពិនិត្យឃើញថាមានរបួសសរសៃពួរ។
របួសនេះនឹងធ្វើឱ្យខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំខាងលើនេះ អវត្តមានពីទីលានរហូតដល់១ខែឯណោះ។ នេះជាកង្វល់មួយផងដែរសម្រាប់ក្រុម AC Milan ព្រោះប្រកួតកន្លងមកនេះឱ្យតែមាន Zlatan លេងគឺពួកគេទទួលបានជោគជ័យជានិច្ច៕
ប្រភព៖ Marca

