Pogba ​ជួយ​បិសាច​ក្រហម ​យក​បាន​៣​ពិន្ទុ​បើក​រដូវកាល​ថ្មី

ខ្សែ​បម្រើ Pual Pogba ​រក​បាន​១​គ្រាប់ ​និង​ជួយ​ក្រុម​បិសាច​ក្រហម​យក​ពាន​៣​ពិន្ទុ ​ពី​ក្រុម Leicester City ​នា​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី Premier League ​យប់មិញ​នេះ។

បិសាច​ក្រហម​រក​បាន​១​គ្រាប់​តាំង​ពី​នាទី​៣ ​ដោយ​បាល់​ប៉េណាល់ទី​របស់ Pogba ។ ​ការ​ប្រកួត​នេះ​ពិត​ជា​កាន់​តែ​ស្វិតស្វាញ​ខ្លាំង​ថែម​ទៀត បន្ទាប់​ពី​ការ​នាំ​មុខ​១​គ្រាប់​របស់ Man Utd ​។ យ៉ាងណាមិញ ​ការ​សម្រុក​របស់​ក្រុម​ភ្ញៀវ Leicester City ​មិន​អាច​ធ្វើ​អ្វី​ម្ចាស់​ផ្ទះ​បាន​ឡើយ ​ហើយ​ថែម​ទាំង​បិសាច​ក្រហម​យក​​បាន​១​គ្រាប់​ទៀត ​ដោយ​Luke Shaw  ​ស៊ុត​យ៉ាង​ស្អាត​បញ្ចូល​ទី។ ដើម្បី​ជា​ការ​លួង​ចិត្ត​អ្នក​គាំទ្រ Leicester  ​ក៏​អាច​រក​បាន​១​គ្រាប់​វិញ​ដែរ ​នៅ​ចុង​ម៉ោង​ដោយ​ Vardy ​ដើម្បី​បញ្ចប់​ការ​ប្រកួត ​បិសាច​ក្រហម ២-១ Leicester ។

នៅ​យប់​នេះ​ដែរ ​ការ​ប្រកួត​ Premier League ​នឹង​បើក​បន្ដ​ទៀត​ហើយ ​គូ​ជា​ច្រើន​នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​៣​ពិន្ទុ​យ៉ាង​សំខាន់​សម្រាប់​ប្រកួត​ដំបូង៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT