យុវជន​ជប៉ុន Takefusa Kubo ចង់​វិល​មក Real ​វិញ ក្រោយ​ទៅ Villarreal គេ​មិន​សូវ​ដាក់​ឲ្យ​លេង

យុវជន Takefusa Kubo បាន​ត្រៀម​ខ្លួន​រួចរាល់​នឹង​ចាកចេញ​ពី​ក្លឹប Villarreal ហើយ​ត្រលប់​មក​ចូលរួម​នៅ​ក្លឹប​អាណាព្យាបាល Real Madrid នៅ​ទីផ្សារ​ដោះដូរ​នា​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី El Periodio Mediterraneo បាន​ចុះ​ផ្សាយ។

កីឡាករ​វ័យ ១៩ ឆ្នាំ ធ្លាប់​បាន​ទៅ​ចូលរួម​នៅ Real Mallorca ម្តង​រួច​មក​ហើយ​នៅ​រដូវ​កាល​ចាស់ មុន​ផ្ទេរ​មក Villarreal ដែល​ជា​ក្លឹប​ខ្ចី​ជើង​ទី ២ របស់​គេ ប៉ុន្តែ​ដោយសារ​នៅ​ទី​នោះ​មិន​សូវ​បាន​លេង ទើប​គេ​សម្រេច​ចិត្ត​ចង់​ត្រលប់​មក​ទឹកដី​ក្លឹប​អាណាព្យាបាល​វិញ។

Kubo បាន​ជាប់​នៅ​ជម្រើស​ដំបូង​តែ​មួយ​លើក​គត់​ជាមួយ Villarreal ចាប់​តាំង​ពី​ការ​ផ្ទេរ​ច្រើន​ខែ​មក​នេះ ហើយ​នៅ Europa League បាន ៣ លើក។ សរុប​រយៈ​ពេល​ឈរ​ជើង គេ​ទើប​បាន​ទទួល​ពេលវេលា​លើ​ទីលាន​ត្រឹម ៤២៧ នាទី​ប៉ុណ្ណោះ ដោយ​រក​បាន ១ គ្រាប់​និង Assist ៣ លើក។

គួរ​បញ្ជាក់​ថា កុងត្រា​របស់ Kubo ជាមួយ Real Madrid គឺ​ត្រូវ​ផុត​នៅ​ឆ្នាំ ២០២៤ ហើយ​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​ថ្លៃ​ប្រមាណ ៣០ លាន​អឺរ៉ូ៕ ប្រភព៖ Goal

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT