បាត់​កីឡាករ​សំខាន់​ច្រើន នៅ​បញ្ជី​ឈ្មោះ​ដែល R.Madrid បញ្ជូន​ទៅ​តតាំង Inter នៅ UCL

ក្លឹប Real Madrid នឹង​ត្រូវ​ចូល​ជួប​ម្ចាស់ផ្ទះ Inter Milan នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ ​វិច្ឆិកា ឆ្នាំ ២០២០ ដែល​ជា​ប្រកួត​ជុំ​ទី ៦ ក្នុង​ក្របខ័ណ្ឌ UEFA Champions League។

ខាង​ភាគី​ក្លឹប​អេស្ប៉ាញ​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​មក​ហើយ ដោយ​មាន​កីឡាករ​ខ្លះ​រង​របួស និង​ខ្លះ​ទៀត​កំពុង​ផ្ទុក​ជំងឺ COVID-19។ សមាសភាព​សំខាន់​ដែល​អវត្តមាន​មាន​ដូច​ជា Karim Benzema, Militao, Sergio Ramos, Fede Valverde, Alvaro Odriozola និង Luka Jovic (Jovic ផ្ទុក COVID-19)។

បញ្ជី​ឈ្មោះ​កីឡាករ​ដែល Real Madrid យក​ទៅ​ចូលរួម​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Courtois, Lunin, Altube

ខ្សែការពារ: Carvajal, Varane, Nacho, Marcelo, Mendy, Victor Chust

ខ្សែបម្រើ: Kroos, Modric, Casemiro, Odegaard, Isco

ខ្សែប្រយុទ្ធ: Hazard, Asensio, Lucas, Vinicius, Mariano, Rodrygo, Hugo Duro

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT