Evra ​ថា​Alioski ​សម​តែ​បាន​ពាន Oscar ​ចំពោះ​ការ​ពូកែ​សម្ដែង​

Patrice Evra ​មើល​ឃើញ​ថា​កីឡាករ Ezgjan Alioski​ ​របស់​ក្រុម Leeds United ​សម​តែ​បាន​ពាន​រង្វាន់ Oscar ​ហើយ ​ចំពោះ​ការ​សម្ដែង​ធ្វើ​ដួល​ក្នុង​ការ​ប្រកួត​ទល់ Arsenal ​យប់មិញ​។ 

​ក្រុម Leeds United ​លេង​ស្មើ​ជាមួយ​ក្រុម Arsenal ​ក្នុង​លទ្ធផល ០-០។ ​ដោយ​ខ្សែ​ប្រយុទ្ធ Nicolas Pepe របស់​ក្រុម​កាំភ្លើង​ធំ ​ទទួល​បាន​កាត​ក្រហម​បន្ទាប់​ពី​រូបគេ​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាករ Ezgjan Alioski ។ ការ​ប៉ះ​គ្នា​បន្តិច​នោះ​ដែរ Ezgjan Alioski ត្រូវ​បាន Pepe ​បុក​ក្បាល​​ដួល រហូត​ដល់​អាជ្ញាកណ្ដាល​ពិន័យ​លើ​ខ្សែ​ប្រយុទ្ធ Arsenal ​ជា​កាត​ក្រហម​បណ្ដេញ​ចេញ​តែ​ម្ដង។

​ត្រង់​កន្លែង​នេះ​ដែរ ​Evra ​បាន​អះអាង​ថា​នេះ​កំហុស​មិន​សម​ទទួល​បាន​កាត​ក្រហម​ឡើយ ​ខណៈ​ដែល​កីឡាករ Leeds United ​ពិត​ជា​ពូកែ​សម្ដែង​ដួល​មែនទែន។ ​លោក បន្ដ​ថា​៖ “គាត់​សុំ​ទទួល​បាន​ពាន Oscar ​។ ​គាត់​មើល​ទៅ​ដូចជា​ប៉ះ​ទង្គិច​រហូត​ដល់​បាក់​ក្ដោង​ច្រមុះ​អីចឹង ប៉ុន្តែ​ជាក់​ស្ដែង​មិន​មែន​អីចឹង​ទេ។ វា​ជា​ការ​សម្ដែង​មួយ​ប៉ុណ្ណោះ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT