ក្រុមហង្សក្រហម Liverpool នៅតែធ្វើបានល្អដដែល ដោយយកឈ្នះលើក្រុម Leicester City បានក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។ក្រុមការពារតំណែងជើងឯក Liverpool នៅតែរក្សាភាពខ្លាំងរបស់ខ្លួនដដែល បើទោះជាកីឡាករជាច្រើនបានរងរបួសក៏ដោយ។
ជាក់ស្ដែង ប៉ះក្រុម Leicester City នៅយប់មិញនេះ ពួកគេយកឈ្នះបាន៣គ្រាប់ កើតចេញពីការចូលទីខ្លួនឯងរបស់ Evans ១គ្រាប់ Jota ១គ្រាប់ និង Firmino ១គ្រាប់ផងដែរ។ លទ្ធផលនេះ បានធ្វើឱ្យក្រុម Liverpool ហក់ឡើងទៅលេខ២ក្នុងតារាង Premier League ហើយ។
តែយ៉ាងណាមិញ ក្រុមរបស់លោក Klopp ក៏បានបាត់បង់សមាជិកម្នាក់វិញផងដែរ។ Keita បានរងរបួសសរសៃពួរ ធ្វើឱ្យរូបគេនឹងអវត្តមានសម្រាប់ប្រកួតបន្ទាប់មិនខាន៕
ប្រភព៖ DailyMail





