ការប្រកួតនៅក្របខ័ណ្ឌ UEFA Champions League និងបណ្តាក្របខ័ណ្ឌធំៗនៅតំបន់អឺរ៉ុបបានត្រលប់មកវិញហើយ ក្រោយពីខកខានអស់ប៉ុន្មានសប្តាហ៍នៅ International Break (ពេលវេលាកីឡាករត្រូវលេងឲ្យជម្រើសជាតិ)។
ដោយឡែកនៅសប្តាហ៍នេះចន្លោះចាប់ពីថ្ងៃទី ២៥ ដល់ចុងសប្តាហ៍ យើងមានការប្រកួតធំតូចសំខាន់ជាច្រើន ដែលមានផ្សាយផ្ទាល់លើទំព័រ CTS Sports ហើយអធិប្បាយដោយ Admin សូរិយា, Admin ជីវន្ត, Admin បូរិន និង Admin រ៉ាវុទ្ធ។
អ្វីដែលនឹងជក់ចិត្តនៅសប្តាហ៍នេះ សម្រាប់ចុងសប្តាហ៍ក្នុងក្របខ័ណ្ឌ Premier League ការប្រកួតរបស់ Liverpool ទល់ Brighton គឺលេងនៅម៉ោង ០៧:៣០ នាទីល្ងាច ហើយ Man Utd ទល់ Southampton លេងនៅម៉ោង ០៩:០០ នាទីយប់ ដែលជឿថានឹងផ្ទុះការទស្សនាខ្លាំងពីអ្នកគាំទ្រ។
យើងសង្ខេបបង្ហាញកាលបរិច្ឆេទប្រកួតសំខាន់ ១០ គូដូចខាងក្រោម៖
- Dynamo Kyiv Vs Barcelona វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០ (UCL)
- Juventus Vs Ferencvaros វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០២០ (UCL)
- Liverpool Vs Atalanta វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២០ (UCL)
- Inter Milan Vs Real Madrid វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃទី ២៦ វិច្ឆិកា ឆ្នាំ ២០២០ (UCL)
- Brighton Vs Liverpool វេលាម៉ោង ០៧:៣០ នាទីយប់ ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២០ (Premier League)
- Valencia Vs Atletico Madrid វេលាម៉ោង ១០:១៥ នាទីយប់ ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០២០ (La Liga)
- Southampton Vs Man Utd វេលាម៉ោង ០៩:០០ នាទីយប់ ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០០២ (Premier League)
- Chelsea Vs Tottenahm វេលាម៉ោង ១១:៣០ នាទីយប់ ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២០ (Premier League)
- Real Madrid Vs Alaves វេលាម៉ោង ០៣:០០ នាទីព្រឹក ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២០ (La Liga)
- Benevento Vs Juventus វេលាម៉ោង ១២:០០ នាទី ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០២០ (Serie A)



