(វីដេអូ) វ័យ​ជ្រេ​ជិត ៤០ ឆ្នាំ​ហើយ តែ Zlatan ហក់​តែត​បាល់​ជួយ Milan យក​ឈ្នះ Napoli បាន​ផុយ

ការ​ប្រកួត​ក្នុង​ទឹកដី​របស់​ក្លឹប Napoli កាល​ពី​យប់​មិញ មិន​អាច​ធ្វើ​អ្វី​ក្រុម​កំពូល​តារាង AC Milan ចេញ​នោះ​ទេ ក្រោយ​ពី​រង​បរាជ័យ​ក្រោម​លទ្ធផល ១-៣។

ក្នុង​ចំណោម​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​គឺ​មាន​ចំណែក​សំខាន់ ២ គ្រាប់​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​វ័យ​ចំណាស់ Zlatan Ibrahimovic ដែល​រក​បាន​គ្រាប់​បាល់​ទី​មួយ​នៅ​នាទី ២០ តាម​រយៈ​ការ​ហក់​តែត​បញ្ចូល​ទី​យ៉ាង​ល្អ និង​គ្រាប់​បាល់​ទី​ពីរ​នៅ​នាទី ៥៤។ លុះ​ដល់​នាទី ៦៣ Dries Mertens របស់ Napoli មាន​ឱកាស​តាម​បាន​មួយ​គ្រាប់​វិញ តែ​រំលង​ ២ នាទី​បន្ទាប់​សមាជិក​ក្រុម Bakayoko ក៏​រង​ពិន័យ​កាត​ក្រហម។ មក​ទល់​នាទី ៩០+៥ កៀក​បញ្ចប់​តង់​ហើយ​នោះ ក្រុម​ម្ចាស់ផ្ទះ​បន្ថែម​គ្រាប់​បាល់​ទី ៣ ​មុន​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

បញ្ជាក់​ថា Milan មាន ២០ ពិន្ទុ​គិត​ត្រឹម​ជុំ​ទី ៨ ដែល​នាំ​មុខ​ Sassuolo ២ ពិន្ទុ និង​ក្រុម​នៅ​លេខ​រៀង​ទី ៤ គឺ Juventus ដល់​ទៅ ៤ ពិន្ទុ។ រី​ឯ Zlatan ក៏​កំពុង​នាំ​មុខ Top Scorer ​នៅ​ក្របខ័ណ្ឌ​ Serie A ផង​ដែរ ដោយ​រក​បាន ១០ គ្រាប់ នាំ​មុខ C.Ronaldo ២ គ្រាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT