នៅឯកីឡដ្ឋាន Anfield កាលពីយប់មិញ ក្រុម Liverpool បានយកឈ្នះនៅលទ្ធផល ៣-០ ទៅលើក្រុម Leicester City។ ៣ ពិន្ទុដ៏មានន័យបានរុញឲ្យក្រុមដឹកនាំដោយលោក Jurgen Klopp ឆ្មក់ឱកាសឡើងមកឈរនៅលេខ ២ តាមស្មើពិន្ទុនឹងក្រុម Spurs។
៣ គ្រាប់ដែលកើតឡើងក្នុងការប្រកួត មានមួយគ្រាប់ជាបាល់ Own Goal ដែលភ្លាត់ដោយសារខ្សែការពារក្រុមភ្ញៀវ Jonny Evans មុនពេល Diogo Jota អ្នកជំនួស Role របស់ Mohamed Salah ធ្វើបាននៅនាទី ៤១។ រហូតដល់នាទី ៨៦ កៀកនឹងបញ្ចប់តង់ហើយនោះ ទើប Roberto Firmino ឆ្លៀតបន្ថែមគ្រាប់បាល់ទី ៣ មួយទៀត។
ទស្សនាវីដេអូខាងក្រោម៖
បញ្ជាក់ថា Liverpool មានភារកិច្ចសំខាន់បន្ទាប់ ដែលនឹងត្រូវតតាំង Atalanta នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្នុងវគ្គចែកពូល UEFA Champions League ជុំទី ៤ មុនប៉ះ Brighton នៅចុងសប្តាហ៍ដែលជាប្រកួតជុំទី ១០ នៅក្របខ័ណ្ឌ Premier League៕