អន្ទង​ចិត្ត​អ្នក​គាំទ្រ​អស់​ហើយ សម្រស់​បងប្អូន​ភ្លោះ​ធ្លាប់​ជួយ​ជម្រើស​ជាតិ​កូរ៉េ​ខាងត្បូងឈ្នះ​មេដាយ​មាស​នៅ​ស៊ី​ហ្គេម

នៅ​ជម្រើស​ជាតិ​បាល់ទះ​ផ្នែក​នារី របស់​កូរ៉េ​ខាង​ត្បូង ក្នុង​ចំណោម​សមាជិក​ទាំង ១៥ រូប ក៏​ជឿ​ថា​មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​ប្រាកដ​ជា​ស្គាល់​នូវ​បងប្អូន​ភ្លោះ​មាន​ឈ្មោះ Lee Jae-yeong និង Lee Da-yeong។

ក្រៅ​ពី​ទេពកោសល្យ​ដ៏​ប៉ិនប្រសព្វ​ជាមួយ​វិស័យ​កីឡា​បាល់ទះ អ្នក​ទាំង​ពីរ​ក៏​មាន​សម្រស់​ស្រស់​ស្អាត លាយឡំ​នឹង​ភាព​ក្រមិចក្រមើម ហើយ​បាន​ឆក់​យក​បេះដូង​អ្នក​គាំទ្រ​វិស័យ​កីឡា​បាល់ទះ ជា​ពិសេស​គឺ​បុរសៗ​រាប់​លាន​នាក់​នៅ​ទូទាំង​សកលលោក។ តើ​កីឡាការនី​នៅ​ជម្រើស​ជាតិ​ទាំង​ពីរ​រូប​ខាង​លើ បាន​ហែល​កាត់​ប្រវត្តិ​ការ​លេង​ឲ្យ​ក្លឹប និង​ជម្រើស​ជាតិ​ជោគជ័យ​បែប​ណា​ខ្លះ តោះ​ទៅ​តាមដាន​ជាមួយ​ទំព័រ CTS Sports ដូច​ត​ទៅ៖

Lee Da-yeong និង Lee Jae-yeong ជា​បងប្អូន​ភ្លោះ​កើត​នៅ​ថ្ងៃ​ទី ១៥ ​តុលា ឆ្នាំ ១៩៩៦ មាន​ឪពុក​ឈ្មោះ Lee Ju-hyung និង​ម្តាយ​ឈ្មោះ Kim Gyeong-hui។ ម្តាយ​របស់​ពួក​នាង​ធ្លាប់​ជា​អតីត​កីឡាការនី​នៅ​ក្រុម​ជម្រើស​ជាតិ​បាល់ទះ​ប្រចាំ​ផ្ទៃ​ប្រទេស ហើយ​ធ្លាប់​ជា​សមាជិក​ចូលរួម​ការ​ប្រកួត​នៅ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ឆ្នាំ ១៩៨៨។

Lee Jae-Yeong

ក្រឡេក​ទៅ​ Lee Da-yeong ដែល​មាន​អាយុ ២៤ ឆ្នាំ ​កម្ពស់ ១,៧៩ ម៉ែត្រ ទម្ងន់ ៦២ គីឡូក្រាម លេង​នៅ​តួនាទី​ជា ​អ្នក​លើក​បាល់។ នាង​បាន​ចាប់​ផ្តើម​អាជីព​នៅ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​ក្នុង​ឆ្នាំ ២០១២ ខណៈ​ការ​លេង​ឲ្យ​ក្លឹប​បាន​ចូលរួម​នៅ​ឆ្នាំ ២០១៤ ជាមួយ​ក្លឹប Suwon Hyundai Engineering&Constructionn Hillstate ហើយ ៦ ឆ្នាំ​បន្ទាប់​នៅ​ឆ្នាំ ២០២០ បាន​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប Incheon Heungkuk Life Pink Spiders ក្នុង​ក្របខ័ណ្ឌ​កំពូល V-League។

Lee Da-Yeong

Lee Da-Yeong

Da-Yeong ​ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​គ្រឿង​នៅ​ការ​លេង​ឲ្យ​ជម្រើស​ជាតិ ហើយ​សម្រាប់​ក្លឹប នាង​ធ្លាប់​ជា​ចំណែក​ជួយ​ឲ្យ​ក្រុម​ដំបូង​របស់​នាង ឈ្នះ​ជើង​ឯក Korean V-League នៅ​រដូវ​កាល​ ២០១៥/១៦ ទៀត​ផង។

បង្វែរ​ទៅ Lee Jae-yeong ឯ​ណោះ​វិញ ​មាន​កម្ពស់ ១,៧៩ ម៉ែត្រ ទម្ងន់ ៦៣ គីឡូក្រាម លេង​នៅ​នាទី​ជា​ ស្មាត់​ក្រៅ​ប្រអប់។ នាង​បាន​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​នៅ​ឆ្នាំ ២០១៣ ហើយ​ប្រលូក​ការ​លេង​ឲ្យ​ក្លឹប​នៅ​ឆ្នាំ​បន្ទាប់ ២០១៤ ​ប៉ុន្តែ​ស្ម័គ្រស្មោះ​នៅ​ក្លឹប​ទោល Incheon Heunghuk Life Pink Spiders មក​ទល់​សព្វថ្ងៃ ដែល​ជា​ទ្រនំ​រួម​គ្នា​ជាមួយ​បងប្អូន​បង្កើត​ខ្លួន។ នៅ​រដូវ​កាល ២០១៤/១៥ នាង​ក៏​ជា​ចំណែក​ដ៏​សំខាន់ ដែល​ជួយ​ឲ្យ​ក្លឹប​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៤ ក្នុង​ក្របខ័ណ្ឌ Korean V-League។

នៅ​ជម្រើស​ជាតិ​អ្នក​ទាំង​ពីរ​ធ្លាប់​ជា​ចំណែក​រួម​គ្នា ដែល​បាន​ជួយ​ក្រុម​កូរ៉េ​ខាង​ត្បូង​ឈ្នះ​មេដាយ​មាស​នៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ក្នុង​ទីក្រុង Incheon ឆ្នាំ ២០១៤ និង​មេដាយ​សម្រិត​ក្នុង​ទីក្រុង Jakarta និង Palembang ឆ្នាំ ២០១៨។ ក្រៅ​ពី​នេះ​ក៏​មាន​ជោគជ័យ​នៅ​ព្រឹត្តិការណ៍​ធំៗ​ផ្សេង​ទៀត​ដូច​ជា Asian Women’s Volleyball Championship, Asian Cup Championship និង Asian Women’s U19 Volleyball Championship ក្នុង​ទីក្រុង​តៃប៉ិ​ផង​ដែរ៕

​ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT