ក្រៅ​ពី Son មាន​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ទៀត ដែល​ធ្វើ​ឲ្យ Man City ដឹកនាំ​ដោយ Pep ខ្លាច​រអា​ខ្លាំង

Tottenham បាន​យក​ឈ្នះ​ទៅ​លើ​មេឃ​ខៀវ Man City នៅ​លទ្ធផល ២-០ ហើយ​ក្នុង​ចំណោម​គ្រាប់​បាល់​នោះ​ក៏​មាន​គ្រាប់​បាល់​របស់ Son Heung-min មួយ​គ្រាប់​ផង​ដែរ។

មួយ​គ្រាប់​បន្ថែម​កាល​ពី​យប់​មិញ​គឺ​ជា​គ្រាប់​ទី ៦ ហើយ​របស់ Son ដែល​អាច​សម្រេច​ទី ទល់​ក្រុម​មេឃ​ខៀវ Man City នៅ​សម័យ​កាល​ដឹកនាំ​ដោយ​លោក Pep Guardiola ហើយ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​មិនមាន​នរណា​អាច​ធ្វើ​បាន​លើស​ពី​ហ្នឹង​ទៀត​ទេ លើកលែង​តែ Jamie Vardy។

យើង​អាច​រាប់​ថា Son និង Vardy គឺ​ជា​ខ្សែ​ប្រយុទ្ធ ដែល​ខ្សែ​ការពារ​របស់ City ខ្លាច​រអា​ខ្លាំង​បំផុត ព្រោះ​ពួក​គេ​អាច​រក​បាន​គ្រាប់​បាល់​សឹង​គ្រប់​ការ​ប្រកួត​ពេល​លេង​ទល់ Man City មើល​ទៅ​ដូច​ជា​ដឹង​ចំណុច​ខ្សោយ​របស់​ក្រុម​អ៊ីចឹង។

សម្រាប់ Vardy គេ​រក​បាន ៩ គ្រាប់​ហើយ​ទល់​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola នៅ​ចន្លោះ​ពេល​ជាង ៥ រដូវ​កាល​មក​នេះ៕ ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT