Djokovic ​ធ្លាក់​ចេញ​ពី Rogers Cup ​ក្រោម​ថ្វី​ដៃ​យុវជន​របស់​ក្រិក

Novak Djokovic ​កំពូល​អ្នក​វាយ​កូន​បាល់​ពិភពលោក​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​Rogers Cup ​ហើយ ​ក្រោម​ថ្វី​ដៃ​របស់​យុវជន​សញ្ជាតិ​ក្រិក ​Stefanos Tsitsipas ។

Tsitsipas ​ដែល​ឈាន​ចូល​វ័យ​២០​ឆ្នាំ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​បាន​យក​ឈ្នះ​កំពូល​កីឡាករ Djokovic ​ក្នុង​លទ្ធផល  6-3 6-7 (5-7) 6-3 ​ក្រោយ​ចំណាយ​ពេល​២​ម៉ោង​១៨​នាទី ​នៅ​ជុំ​ទី​៣ ​ពាន​រង្វាន់ Rogers Cup ។ នេះ​ជា​ជ័យជម្នះ​ធំ​បំផុត​របស់​យុវជន​ក្រិក​ខាង​លើ​នេះ ​ត្បិត​អី​រូបគេ​ទើប​តែ​ឈាន​ជើង​ចូល​លេង​ពាន​រង្វាន់​ធំ ​ហើយ​ក៏​ទទួល​បាន​លទ្ធផល​ល្អ​យ៉ាង​នេះ​ទៅ​ហើយ។

សូម​រំលឹក​ថា  Djokovic ​វ័យ​៣១​ឆ្នាំ ​គឺ​ជា​កីឡាករ​របស់​ប្រទេស​សែប ​ដែល​ល្បី​ឈ្មោះ​ខ្លាំង​នៅ​ក្នុង​កីឡា​វាយ​កូន​បាល់​នេះ។ រូបគេ​ធ្លាប់​ឈ្នះ​ពាន​រង្វាន់ ​ធំ​ៗ​២០​រូច​ទៅ​ហើយ​ក្នុង​អាជីព​របស់​គេ៕ប្រភព៖ BBC

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT