Bruno Fernandes បានផ្ទេរមកចូលរួមជាមួយក្លឹបបិសាចក្រហម Manchester United បានជិត ១០ ខែមកហើយ ស្របពេលដែលការលេងរបស់កីឡាករព័រទុយហ្គាល់ចេះតែទទួលបានភាពកើនឡើង ធ្វើឲ្យអ្នកគាំទ្ររាប់គេជាតារាឆ្នើមខ្វះពុំបានប្រចាំក្រុមម្ចាស់ដី Old Trafford ទៀតផង។
កាលពីយប់មិញពេលលេងប៉ះ West Brom ខ្សែបម្រើប្រយុទ្ធរូបនេះ ក៏រកបានគ្រាប់បាល់ផងដែរ ដែលជាគ្រាប់បាល់ ១១ ម៉ែត្រយកឈ្នះ ៣ ពិន្ទុពីក្រុមភ្ញៀវ និងជាជ័យជម្នះលើកដំបូងសម្រាប់ក្រុមក្នុងទឹកដីខ្លួនឯនៅរដូវកាល ២០២០/២១។
ដោយឡែកបើមើលស្ថិតិគ្រាប់បាល់របស់ Bruno ឯណេះវិញ គឺគេរកបាន ១៤ គ្រាប់សរុបហើយនៅក្របខ័ណ្ឌ Premier League ដែលមានដល់ទៅ ៧ គ្រាប់កើតឡើងចេញពីបាល់ប៉េណាល់ទី ស្មើនឹង ៥០ ភាគរយនៃគ្រាប់បាល់សរុប។ តាមរបាយការណ៍ពី Opta ចុះផ្សាយថា ក្នុងប្រវត្តិសាស្រ្តកន្លងមកមិនធ្លាប់មានកីឡាករណាធ្វើបានបែបហ្នឹងឡើយ សម្រាប់រដូវកាលដំបូងៗរបស់ពួកគេ៕
ប្រភព៖ Opta