At Madrid គិត​ចង់​លក់​ផ្តល់​ជូន​កីឡាករ ៣ រូប ជា​ថ្នូរ​ប្តូរ​យក Griezmann ​មក​ពី Barca វិញ

តាម​របាយការណ៍​ពី Cadena SER បាន​ចុះ​ផ្សាយ​ថា​ ក្លឹប Atletico Madrid កំពុង​ពិចារណា​ក្នុង​ការ​ផ្តល់​ជូន​កីឡាករ ៣ រូប​ឲ្យ​ទៅ​ភាគី​ខាង​ក្លឹប Barcelona មាន​ដូច​ជា Mario Hermoso, Thomas Lemar និង Alvaro Morata ដើម្បី​ជា​ថ្នូរ​ប្តូរ​យក​ស្មើ​នូវ​អតីត​កីឡាករ​របស់​ខ្លួន​គឺ Antoine Griezmann។

Griezmann បាន​ចាកចេញ​ពី​ក្លឹប Aletico នៅ​ថ្ងៃ​ទី ១៤ ​កក្កដា ឆ្នាំ ២០១៩ នៅ​តម្លៃ​ខ្លួន ១២០ លាន​អឺរ៉ូ ហើយ​កំឡុង​ពេល​ជាង ១ ឆ្នាំ​មក​នេះ​គេ​មិន​ទទួល​បាន​ផ្លែផ្កា​ទាល់​តែ​សោះ។ ដោយ​នៅ ៥៨ ប្រកួត រក​បាន​ត្រឹម ១៧ គ្រាប់​និង Assist ៥ លើក​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា Morata នឹង​ផុត​កុងត្រា​ខ្ចី​ជើង​ជាមួយ Juventus នៅ​បញ្ចប់​រដូវ​កាល​នេះ ហើយ​មិន​ទាន់​មាន​ដំណឹង​ថា​ក្លឹប​ចង់​ទិញ​ផ្តាច់​នៅ​ឡើយ បើ​ទោះ​បី​លេង​បាន​ល្អ​ក៏​ដោយ។

ស្រប​ពេល​ដែល Hermoso ​បាន​ក្លាយ​ជា​កីឡាករ​មិន​សូវ​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​លោក Diego Simeone រី​ឯ Lemar ក៏​បាត់បង់​ឱកាស​លេង​ដូច​គ្នា និង​ល្ហៀងៗ​ពី​ដំណឹង​ចាកចេញ​យូរ​ណាស់​មក​ហើយ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT