Koeman ​ថា​ក្រុម​ដូច Barca ​មិន​គួរ​របូត​គ្រាប់​បាល់​នៅ​នាទី​៤៧​ទេ​

​ក្រុម Barcelona ​បាន​លេង​ចាញ់​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​។១​គ្រាប់​របស់​ក្រុម AT Madrid ​ដែល​ធ្វើ​សម្រេច​ដោយ Carrasco ​នោះ គឺ​កើត​ចេញ​ពី​កំហុស​របស់ Stegen ​នៅ​ចុង​​តង់​ទី​១​ទៅ​ហើយ។ ​

សម្រាប់​១​គ្រាប់​ដែល​របូត​នោះ ​ត្រូវ​បាន​លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ ​បាន​អះអាង​ថា​មិន​គួរ​ឱ្យ​កើត​មាន​នោះ​ទេ ព្រោះ​ក្រុម​ដូច Barcelona ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​គ្រប់​ពេល។

​លោក Koeman ​បាន​និយាយ​ថា​៖ “យើង​លេង​បាន​ល្អ​នៅ​តង់​ទី​១ ​ប៉ុន្តែ​ក្រុម​ដូច​ជា Barcelona ​មិន​គួរ​របូត​គ្រាប់​បាល់​នៅ​នាទី​៤៧​ដូច​យើង​បាន​ធ្វើ​នេះ​នោះ​ទេ។ យើង​ត្រូវ​តែ​ពង្រឹង​នៅ​តំបន់​ប្រយុទ្ធ ​និង​ការពារ​វិញ។ យើង​ដឹង​ថា​យើង​ត្រូវ​បន្ដ​ទៅ​មុខ​ទៀត ជាមួយ​ការ​ឈ្នះ​ការ​ប្រកួត​បន្ទាប់”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT