ក្រុមបិសាចក្រហម Manchester United បានស្គាល់ជ័យជម្នះលើកដំបូងរបស់ខ្លួននៅដីខ្លួនឯង Old Trafford នារដូវកាលនេះហើយកាលពីយប់មិញនេះ។Bruno រកបាន១គ្រាប់នៅយប់មិញ ដោយបាល់ប៉េណាល់ទីនៅនាទី៦៥ និងជាគ្រាប់បាល់តែមួយគត់ក្នុងការប្រកួតទល់ក្រុម West Brom។
នេះជាជ័យជម្នះលើកដំបូងរបស់ក្រុម Man Utd នៅរដូវកាលនេះ លេងនៅទឹកដីខ្លួនឯង Old Trafford ។ តែបើមើលទៅលើលទ្ធផលក្នុងតារាងវិញ ពួកគេឈានមកដល់លេខ៩ក្នុងតារាងហើយ ដោយមាន១៣ពិន្ទុ ឆ្លងកាត់៨ប្រកួត។
លោក Ole អ្នកចាត់ការក្រុម Man Utd បាននិយាយចំពោះការប្រកួតនេះដែរថាក្រុមរបស់លោកចាប់ផ្ដើមយល់ពីអ្វីដែលត្រូវលេងក្នុងការប្រកួតក្នុងដីហើយ។ ជ័យជម្នះក្នុងទឹកដី Old Trafford ពិតជាល្អណាស់សម្រាប់ក្រុមទាំងមូលដើម្បីពង្រឹងស្មារតីសម្រាប់ប្រកួតបន្ទាប់៕
ប្រភព៖ DailyMail