Barcelona ​កាន់​តែ​ដុនដាប ​ក្រោយ​ចាញ់ AT Madrid ​យប់មិញ​

​ក្រុម FC Barcelona ​កាន់​តែ​ពិបាក​ទៅ​ហើយ​នៅ​ក្របខណ្ឌ La Liga ​បន្ទាប់​ពី​ពួកគេ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid ​ក្នុង​លទ្ធផល ១-០ ​នៅ​យប់មិញ​នេះ​។មួយ​គ្រាប់​របស់ Carrasco ​នៅ​នាទី​៤៥+៣ ​នៅ​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ស្ថិត​នៅ​លេខ​១១​ក្នុង​តារាង La Liga ​ឯ​ណោះ។ ​

ស្រប​ពេល​ពួកគេ​ទើប​មាន​១១​ពិន្ទុ​ទេ ​ឆ្លងកាត់​៨​ប្រកួត។ ស្ថិតិ​នេះ​បាន​បង្ហាញ​ថា​ក្រុម Barcelona ​មាន​គម្លាត​ឆ្ងាយ​ណាស់​ជាមួយ​ក្រុម​កំពូល​តារាង ​និង​ពិបាក​ក្នុង​ការ​ប្រជែង​យក​ចំណាត់​ថ្នាក់​ល្អ​មក​វិញ​ផង​ដែរ ជាមួយ​ទម្រង់​លេង​បច្ចុប្បន្ន។

​មិន​ត្រឹម​តែ​បរាជ័យ​មួយ​មុខ​នេះ​ទេ ​ក្រុម Barcelona ​នឹង​អវត្តមាន​ខ្សែ​ការពារ Pique ​ជា​ច្រើន​សប្ដាហ៏​ថែម​ទៀត​ផង ​ខណៈ​ដែល​រូបគេ​បាន​រង​របួស​ជង្គង់​ធ្ងន់ធ្ងរ​នៅ​យប់មិញ៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT