Firmino ជួយ​សង្គ្រោះ​ជីវិត​ក្មេង​២​នាក់​នៅ​ប្រេស៊ីល

ខ្សែ​ប្រយុទ្ធ Roberto Firmino ​បាន​ជួយ​សង្គ្រោះ​ជីវិត​ក្មេង​២​នាក់​នៅ​ប្រទេស​ប្រេស៊ីល ​ដោយ​បាន​បរិច្ចាគ​ប្រាក់​៧៥ ០០០​ដុល្លារ ​ទៅ​ដល់​គ្រួសារ​ពួកគេ ​ដើម្បី​ព្យាបាល​ជំងឺ។

\

ក្មេង​ប្រុស​២​នាក់​ឈ្មោះ​ថា Joao ​និង​ Miguel ​បាន​កើត​ជំងឺ​សាច់​ដុះ​ក្នុង​ឆ្អឹង​ខ្នង​ដែល​តម្រូវ​ឱ្យ​ពួកគេ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់។  ខណៈ​ដែល​គ្រួសារ​របស់​ក្មេង​ទាំង​២​នាក់​នេះ ​មាន​ភាព​ខ្វះ​ខាត ​ក៏​បាន​បង្កើត​ជា​មូលនិធិ​មួយ​នៅ​លើ​បណ្ដាញ​សង្គម ​ដើម្បី​ឱ្យ​មាន​អ្នក​ជួយ​ក្មេង​ប្រុស​ទាំង​ពីរ​នាក់​នេះ​ផង។ ពួកគេ​ត្រូវ​ការ​​ប្រាក់​ជា​ច្រើន​ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​កូន​ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​អាមេរិក។ ខណៈ​នោះ ​គេ​ក៏​បាន​ឃើញ​កីឡាករ Firmino ​បាន​ផ្ដល់​ជំនួស​ចំនួន​៧៥ ០០០​ដុល្លារ​ភ្លាម ​សម្រាប់​ព្យាបាល​ក្មេង​២​នាក់​នេះ។

មិន​មាន​ការ​បញ្ជាក់​ពី​ខាង Firmino ​នោះ​ទេ ​ប៉ុន្តែ​ឪពុក​ម្ដាយ​ក្មេង​ទាំង​ពីរ​នាក់​ខាង​លើ​បាន​និយាយ​អរគុណ​ទៅ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ប្រេស៊ីល​ខាង​លើ​នេះ ​ដែល​បាន​ជួយ​កូន​ទាំង​ពីរ​របស់​ពួកគេ។ ដោយ​បញ្ជាក់​ថា ​ប្រពន្ធ​របស់ Firmino ​ជា​អ្នក​ទូរសព្ទ​មក​ពួកគេ​ផ្ទាល់ ​ហើយ​បញ្ជាក់​ថា​នឹង​ជួយ​សម្រាប់​ការ​ព្យាបាល​ខាង​លើ​នេះ៕ប្រភព៖ DailyMail

  • Firmino ជួយ​សង្គ្រោះ​ជីវិត​ក្មេង​២​នាក់​នៅ​ប្រេស៊ីល