នៅក្នុងប្រអប់របស់អ្នកចាំទីដែលមានចម្ងាយ ១៨ យ៉ាតឬជាង ១៦,៥ ម៉ែត្រ ជាទូទៅនៅពេលដែលចង់ផ្តាច់បាល់ចេញ ប្រសិនស្ថិតនៅចម្ងាយជិតល្មមគឺពួកគេរមែងប្រើដៃដើម្បីគប់បាល់នោះទៅឲ្យមិត្តរួមក្រុម ប៉ុន្តែបើចង់ផ្តាច់ទៅគោលដៅឆ្ងាយគឺប្រើប្រាស់ជើងដើម្បីទាត់ផ្តាច់។
ចម្លែកអីតែអ្នកចាំទីរបស់ក្រុមជម្រើសជាតិស៊ីរី ឈ្មោះ Ibrahim Alma បែរជាទម្លាប់ប្រើប្រាស់ដៃសុទ្ធសាធទៅវិញ មិនថាតែការផ្តាច់បាល់នៅរយៈចម្ងាយជិតឬឆ្ងាយនោះទេ។ Alma បានចាយពេលក្នុងអាជីពបាល់ទាត់ជិត ១០ ឆ្នាំមកហើយ ដោយឆ្លងកាត់ការលេងឲ្យក្លឹបកំពូលធំៗ ៣ នៅលីគ Syrian Premier League និងផ្តើមចូលរួមនៅជម្រើសជាតិចាប់តាំងពីឆ្នាំ ២០១២។
បុរសវ័យ ២៩ ឆ្នាំបានបង្ហាញទេពកោសល្យរបស់ខ្លួនជាលើកដំបូង នៅកំឡុងការប្រកួតកាលពីឆ្នាំ ២០១៨ ពេលស៊ីរី លេងតទល់ក្រុមសាំរ៉ៃខៀវជប៉ុន។ កាលនោះ Alma បានប្រើដៃវ៉ៃបាល់ផ្ដាច់ចេញពីប្រអប់អ្នកចាំទី ទៅកាន់មិត្តរួមក្រុមនៅចម្ងាយដ៏ឆ្ងាយ ដែលសមត្ថភាពបែបនេះមិនមែនសុទ្ធតែអ្នកចាំទីរាល់គ្នាអាចធ្វើបាននោះទេ កុំថាឡើយអ្នកចាំទីនៅលីគកំពូលក្នុងក្របខ័ណ្ឌអឺរ៉ុប។
ទស្សនាវីដេអូខាងក្រោម៖
#Syria, we have a wonderful goalkeeper.
Ibrahim Al-Alamah 🧤 🇸🇾 😍 ❤️@433 pic.twitter.com/zFUUTkklaB— الشقردي +65 تاريخية🏆🏆🏆 (@AlhilallKSA) October 10, 2020
Syria's goalkeeper has a decent punch on him… pic.twitter.com/Ns0RNAGaGn
— Easyodds.com (@easyodds) June 15, 2017
ចាប់តាំងពីពេលនោះមកលោករមែងប្រើប្រាស់តិចនិកពិសេសមួយនេះ មិនថាតែការប្រកួតនៅក្លឹបឬជម្រើសជាតិ ហើយបានធ្វើឲ្យអ្នកគាំទ្រមានការស្ងើចសរសើរនិងចាប់អារម្មណ៍ជាខ្លាំង រហូតដល់អ្នកគាំទ្រនៅស៊ីរីខ្លះ បង្ហាញពីមោទនភាពដែលមានអ្នកចាំទីមានទេពកោសល្យពិសេសដូចជា Alma ទៀតផង៕


