ក្រុមតោខៀវ Chelsea ដែលដឹកនាំដោយលោក Lampard នឹងត្រូវតតាំងជាមួយក្រុម Newcastle United នៅល្ងាចនេះវេលាម៉ោង ៧:៣០នាទីក្នុងពានរង្វាន់ English Premier League ។
នៅទឹកដី St James’ Park របស់ក្រុម Newcastle United គឺក្រុមតោខៀវ Chelsea ពិតជាពិបាកក្នុងការស្វែងរកលទ្ធផលល្អខ្លាំងណាស់ ពោលគឺនៅ៧ប្រកួតចុងក្រោយមកនេះ ពួកគេអាចយកឈ្នះបានតែម្ដងប៉ុណ្ណោះ។ ដូច្នេះហើយ នៅរាត្រីនេះគឺពិតជាសំខាន់ណាស់សម្រាប់ក្រុម Lampard ដើម្បីយកឈ្នះឱ្យបានវិញ បញ្ចប់កំណត់ត្រាមិនល្អនោះ។
អ្នកចាត់ការក្រុមតោខៀវ មានទំនុកចិត្តថាទម្រង់លេងបច្ចុប្បន្នទាំងប្រយុទ្ធមុត និងការពារល្អ គឺលោកអាចទទួលបានលទ្ធផលល្អមិនខាន។ ជាក់ស្ដែងនៅប៉ុន្មានប្រកួតមកនេះ ក្រុមរបស់លោកធ្វើបានល្អ និងមានគ្រាប់បាល់កើតឡើងច្រើនមែនទែន៕ប្រភព Dailymail