Pep ​បាញ់ Jose ​វិញ​ថា​ជា​គ្រូ​ពេទ្យ​ រឿង​វិនិច្ឆ័យ​លើ Sterling ​

​លោក Jose Mourinho ​បាន​អះអាង​ថា​ក្រុម Manchester City ​បាន​ដាក់​សម្ពាធ​ទៅ​លើ​គ្រូ​បង្វឹក​អង់គ្លេស Gareth Southgate ​ទាក់ទង​នឹង​ការ​បញ្ជូន​ខ្សែ​ប្រយុទ្ធ Raheem Sterling ​មក​វិញ ខ្លាច​របួស​។

​ជាមួយ​ការ​បោះ​សម្ដី​នេះ​ដែរ ​លោក Pep ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Manchester City ​បាន​ចេញ​មក​តប​វិញ​ថា​ប្រហែល​ជា​លោក Jose ​ជា​គ្រូ​ពេទ្យ​ផង​មិន​ដឹង ទើប​អាច​ដឹង​បាន​គ្រប់​រឿង​បែប​នេះ។ ​Sterling ​រង​របួស​បន្តិចបន្ដួច ​ហើយ​ត្រូវ​បញ្ជូន​មក​ក្លឹប​ដើម​វិញ គឺ​ជា​រឿង​ធម្មតា ដូច​កីឡាករ​ដទៃ​ទៀត​ដែរ។ ​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​បង្ហើប​ទៀត​ថា​លោក​មិន​ចង់​និយាយ​អ្វី​ជាមួយ Jose ​ទៀត​នោះ​ទេ។

រំលឹក​ថា​ក្រុម Spurs ​របស់​លោក Jose ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Man City ​ដែល​ដឹក​នាំ​ដោយ​លោក Pep ​នៅ​ម៉ោង​១២:៣០​នាទី​យប់​នេះ​ក្នុង​ពាន​រង្វាន់ English Premier League ​។ ​យប់​នេះ ​បើ​សិន​ជា Spurs ​យក​ឈ្នះ​បាន ​នឹង​អាច​មាន​ឱកាស​ឡើង​ទៅ​កំពូល​តារាង​បណ្ដោះអាសន្ន​ហើយ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT