Coutinho ​នឹង​អាច​លេង​បាន ប៉ះ AT Madrid ​យប់​នេះ​

ខ្សែ​បម្រើ​ប្រយុទ្ធ Philippe Coutinho ​នឹង​អាច​ចូល​លេង​បាន​វិញ​ហើយ​ឱ្យ​ក្រុម FC Barcelona ​នៅ​រាត្រី​នេះ ​ប៉ះ​ជាមួយ​ក្រុម Atletico Madrid ​ពាន​រង្វាន់ La Liga ​។

​ជំនួប​រវាង​ក្រុម AT Madrid ​និង FC Barcelona ​នឹង​កើត​មាន​ឡើង​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ក្រុម​អ្នក​មាន​បុណ្យ​ដើម្បី​យក​ជ័យជម្នះ ព្រោះ​ពួកគេ​កំពុង​ស្ថិត​នៅ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ Coutinho ​កីឡាករ​សំខាន់​ម្នាក់​របស់​ក្រុម Barcelona ​នោះ ក៏​ជា​សះស្បើយ​ទាន់​ល្មម​សម្រាប់​ចូល​លេង​ក្នុង​ប្រកួត​នេះ​ផង​ដែរ។ ​

ពេល​នេះ Barcelona ​នៅ​អវត្តមាន​កីឡាករ​តែ​៣​នាក់​ប៉ុណ្ណោះ​គឺ Umtiti , Sergio Busquets ​និង Ansu Fati ​ដែល​ត្រូវ​សម្រាក​ព្យាបាល​យូរ។ លោក Ronald Koeman ​​អ្នក​ចាត់ការ​ក្រុម Barcelona ​ក៏​អះអាង​ថា​ប្រកួត​នៅ​រាត្រី​នេះ ​ក្រុម​របស់​លោក​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ​និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ពិន្ទុ​ឱ្យ​បាន៕ប្រភព marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT