Jovic ​ឆ្លង​កូវីដ​១៩ ​ក្រោយ​មក​ពី​ជម្រើស​ជាតិ​វិញ​

ខ្សែ​ប្រយុទ្ធ Luka Jovic ​ដែល​ធ្វើ​បាន​ល្អ​នៅ​ជម្រើស​ជាតិ​សែប​នោះ ​ពេល​នេះ​រក​ឃើញ​ថា​មាន​ឆ្លង​មេរោគ​កូវីដ​១៩​ទៅ​ហើយ ​ក្រោយ​ពី​ត្រលប់​មក​ចូល​រួម​ជាមួយ Real Madrid ​វិញ។

​ក្រុម Real Madrid ​នឹង​ប៉ះ​ជាមួយ​ក្រុម Villarreal ​នៅ​រាត្រី​នេះ​សម្រាប់​ការ​ប្រកួត​ក្របខណ្ឌ La Liga ។ យ៉ាងណាមិញ ​ទន្ទឹម​គ្នា​នឹង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​របស់​លោក Zidane ​បាន​បាត់​បង់​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ក្រោយ​ពី​ត្រលប់​មក​ពី​លេង​ឱ្យ​ជម្រើស​ជាតិ​វិញ។ ​ជាក់​ស្ដែង ​Ramos , Varane ​សុទ្ធ​តែ​រង​របួស​​ហើយ​នៅ​យប់មិញ​នេះ ពួកគេ​ក៏​រក​ឃើញ​ថា Jovic ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​នោះ​ឆ្លង​មេរោគ​កូវីដ​១៩​ផង​ដែរ។

​តែ​ជា​សំណាង​ដែរ​នោះ Eden Hazard , Casemiro ​និង Militao ​បាន​ជា​សះស្បើយ​ពី​មេរោគ​កូវីដ​១៩​វិញ​ហើយ ដូច្នេះ​នៅ​រាត្រី​នេះ​ពួកគេ​អាច​ចូល​លេង​បាន​វិញ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT