Monaco ​យក​ឈ្នះ PSG ​បាន​ក្នុង​លទ្ធផល ៣-២ ​សឹង​មិន​គួរ​ឱ្យ​ជឿ​

​ពិត​ជា​មិន​គួរ​ឱ្យ​ជឿ​មែន ដែល​ក្រុម Monaco ​អាច​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​លទ្ធផល ៣-២ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​បារាំង Ligue 1 ​កាល​ពី​យប់មិញ​នេះ​។

ក្រុម​អ្នក​មាន​បារាំង PSG ​បាន​នាំ​មុខ​លើ​ក្រុម Monaco ​បាន​ដល់​ទៅ​២​គ្រាប់​មុន​ឯ​ណោះ ដោយ Mbappe ​ធ្វើ​បាន​សម្រេច​ទាំង​ពីរ​នៅ​នាទី​២៥ ​និង​៣៧។ ​យ៉ាងណាមិញ Monaco ​នៅ​តែ​អាច​រក​គ្រាប់​បាល់​តាម​ពី​ក្រោយ​បាន​វិញ​ដដែល ​ដោយ Volland ​ដាក់​បាន​២​គ្រាប់​វិញ​នៅ​នាទី​៥២​និង​៦៥។ ​១​គ្រាប់​ចុង​ក្រោយ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​៨៤​នោះ ​ធ្វើ​បាន​សម្រេច​ដោយ Fabregas ​ជា​បាល់​ប៉េណាល់ទី។ ​ចប់​ការ​ប្រកួត Monaco ​ឈ្នះ​ក្នុង​លទ្ធផល ​៣-២។

.

​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ បាន​ធ្វើ​ឱ្យ​ក្រុម Monaco ​ឡើង​ដល់​លេខ​២​ក្នុង​តារាង ​ដោយ​មាន​២០​ពិន្ទុ​ឆ្លង​កាត់​១១​ប្រកួត ​ស្រប​ពេល​ក្រុម PSG ​វិញ​មាន​២៤​ពិន្ទុ ​ឈរ​នៅ​លេខ​១​ដដែល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT