លោក Oleg Starynskyi ទើបតែត្រូវបានតែងតាំងជាគ្រូបង្វឹកភ្នំពេញក្រោនជាលើកទី២បន្ទាប់ពីដឹកនាំលើកទី១កាលពីឆ្នាំ២០១៧។ អ្វីដែលគេចាប់អារម្មណ៍ជាងគេក្នុងការមកដឹកនាំលើកគឺគម្រោងនៃការចុះកុងត្រាយកកីឡាករថ្មីសម្រាប់ប្រកួតប្រជែងក្នុងពានរង្វាន់ Metfone Cambodian League រដូវកាល២០២១ខាងមុខ។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនបានឆ្លើយតបក្នុងវេបសាយផ្លូវការរបស់ក្លិបភ្នំពេញក្រោន អំពីសំណួររបស់អ្នកសារព័ត៏មានដែលសួរថាតើលោកមានគម្រោងបែបណាក្នុងការនាំយកកីឡាករចូលរួមក្រុមសម្រាប់រដូវកាលនេះ?
“ជាការពិតណាស់! យើងគួរតែចុះកុងត្រាកីឡាករក្នុងដំណាក់កាល Pre-season ដោយមិនមែននៅក្នុងកំឡុងពេលរដូវកាលនៃការប្រកួតទេ ដូច្នេះហើយយើងត្រូវត្រៀមខ្លួនឱ្យបានល្អបំផុតនៅក្នុងការប្រកួតផ្លូវការដំបូងជាមួយនឹងក្រុមដែលខ្លាំងបំផុត ហើយពួកយើងមានចំណុចខ្លាំងជាច្រើន ជាពិសេសគឺកីឡាករក្មេងៗ ដែលខ្ញុំបានស្គាល់ពួកគេទាំងអស់ហើយ ហើយយើងនឹងធ្វើការជាមួយពួកគេក្នុងក្រុមឈុតធំផងដែរ បើនិយាយពីភាពរឹងមាំ គឺយើងត្រូវការប្រហែល២ទៅ៣តំណែងទៀតដើម្បីឱ្យក្រុមកាន់តែមានភាពរឹងមាំ” ។