ស.ប.ក ប្រកាសបន្ត​សកម្មភាពបាល់​ទាត់​ឡើង​វិញ​ចាប់​ពី​ចុង​សប្ដាហ៍ក្រោយតទៅ

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា​បាន​ចេញ​សេច​ក្ដី​ប្រកាសមួយ​លេខ៦៧៨.២០ ស.ប.ក ចុះ​ថ្ងៃ​ទី​២០​ខែ​វិច្ឆិកាឆ្នាំ២០២០ ស្ដី​អំពី​ការ​បើក​ដំណើរការ​ឡើង​វិញ​នូវការ​ប្រកួត​បាល់​ទាត់​នានាចាប់​ពីពេល​នេះ​តទៅ។

តាម​រយៈ​លិខិត​នេះ ពាន​រង្វាន់បាល់​ទាត់ក្នុងសាល Tiger Futsal Cup, ពានរង្វាន់លីគ​ទី​២​កម្ពុជា លីគបាល់​ទាត់​នារី និង​លីគបាល់​ទាត់​យុវជនវ័យក្រោម១៥​និង​១៨ឆ្នាំ​ត្រូវ​លេង​តាម​កាល​បរិច្ឆេទ​ដូចមាន​ក្នុង​លិខិតខាងក្រោម៖

ពានរង្វាន់ផ្លូវការទាំង ៥នោះរួមមាន លីគលំដាប់ទី២ កម្ពុជា, ពានរង្វាន់លីគបាល់ទាត់នារី, ពានរង្វាន់បាល់ទាត់ក្នុងសាល និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងយុវជនអាយុក្រោម ១៨ឆ្នាំ ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងនោះ ៤ ពានរង្វាន់មកវិញនៅសប្ដាហ៍ក្រោយ និង ១ទៀតរំលងក្រោយ ១សប្ដាហ៍។

៤ ពានរង្វាន់មកវិញនៅសប្ដាហ៍ក្រោយ រួមមាន លីគលំដាប់ទី២ កម្ពុជា (ថ្ងៃទី២៨ វិច្ឆិកា ២០២០), ពានរង្វាន់លីគបាល់ទាត់នារី (ថ្ងៃទី២៩ វិច្ឆិកា ២០២០), ពានរង្វាន់បាល់ទាត់ក្នុងសាល (ថ្ងៃទី២៨ និង២៩ វិច្ឆិកា ២០២០) និងពានរង្វាន់ ជម្រើសជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ (ថ្ងៃទី២៩ វិច្ឆិកា ២០២០) ខណៈយុវជនអាយុក្រោម ១៨ឆ្នាំ គឺចាប់ផ្ដើមឡើងវិញនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT