Rivaldo ​៖ ​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ Messi ​នៅ Barcelona ​ហើយ​

​អតីត​ខ្សែ​ប្រយុទ្ធ​ Rivaldo ​របស់​ក្រុម Barcelona ​បាន​អះអាង​ថា​នេះ​ជា​រដូវ​កាល​ចុង​ក្រោយ​របស់ Lionel Messi ហើយ ​ជាមួយ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ។ 

Messi ​បាន​ស្នើ​សុំ​ក្លឹប ​ដើម្បី​បញ្ចប់​កុងត្រា​របស់​គេ​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ប៉ុន្តែ​ចុង​ក្រោយ​ថ្នាក់​ដឹក​នាំ​មិន​ព្រម ​រហូត​ដល់​មាន​ការ​សង្កត់​ធ្ងន់​រៀង​ៗ​ខ្លួន រហូតដល់​រូបគេ​បន្ដ​លេង​មួយ​រដូវ​កាល​នេះ​ទៀត។ ​យ៉ាងណាមិញ ​នា​រដូវ​កាល​នេះ​ក៏​ក្រុម Barcelona ​មិន​ទាន់​បាន​និយាយ​បញ្ចុះបញ្ចូល​រូបគេ​ឱ្យ​ត​កុងត្រា​បាន​ទៀត​ដែរ ​ហើយ​រឿង​មិន​ល្អ​ក៏​តែងតែ​កើត​មាន​ជា​និច្ច​ផង​ដែរ។

​ចំពោះ​អនាគត Messi ​លោក Rivaldo ​ដែល​ជា​អតីត​កីឡាករ​ក្រុម​អ្នក​មាន​បុណ្យ​ដែរ​នោះ ​ចេញ​មក​អះអាង​ថា Messi ​លេង​នៅ​ក្រុម Barcelona ​ត្រឹម​រដូវ​កាល​នេះ​ទេ។ ​រូបគេ​នឹង​ចាកចេញ​ក្រោយ​អស់​កុងត្រា​។ ​ការ​កាត់​បន្ថយ​ចំណាយ ​និង​កាត់​ប្រាក់​ឈ្នួល​កីឡាករ ​បាន​ធ្វើ​ឱ្យ​មាន​ការ​ពិបាក​មែនទែន​សម្រាប់​ការ​ផ្ដល់​កុងត្រា​សម្រាប់ Messi៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT