James ​បដិសេធ ​អត់​មាន​ចូល​ខ្លួន​ក្នុង​ការ​ឈ្លោះ​គ្នា​នៅ​ជម្រើស​ជាតិ​ទេ​

​ក្នុង​ការ​ប្រកួត​អន្តរជាតិ ដែល​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី ​លេង​ចាញ់​ក្រុម​អេក្វាឌ័រ ​៦-១ ​កន្លង​ទៅ​នោះ ​ត្រូវ​បាន​គេ​ដឹង​ថា​ក្នុង​បន្ទប់​ផ្លាស់​សំលៀក​បំពាក់ ​កីឡាករ​កូឡុំប៊ី ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ខ្លាំង​។ ​

ដោយ​របាយការណ៍​ដំបូង ​បាន​បញ្ជាក់​ថា​ក្រោយ​ពី​ចាញ់​ក្រុម​អេក្វាឌ័រ​ទៅ សមាជិក​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​បាន​ស្ដី​បន្ទោស​គ្នា​យ៉ាង​ខ្លាំង រហូត​ដល់​មាន​ការ​ឈ្លោះ​ប្រកែក​ហិង្សា​កើត​ឡើង​ផង​ដែរ។ ​ក្នុង​នោះ​មាន​តែ James ​កីឡាករ​លេង​នៅ​ក្លឹប Everton ​ទៀត​ផង។ ​តែ​ក្រោយ​ពី​ធ្លាយ​រឿង​នេះ​មក សាមី​ខ្លួន​បាន​ចេញ​មក​បដិសេធ​ថា​មិន​បាន​ពាក់ព័ន្ធ​ឡើយ។

James ​បាន​អះអាង​ថា​៖ “ខ្ញុំ​សូម​បញ្ជាក់​ជា​សាធារណៈ​ថា ​ខ្ញុំ​សូម​បដិសេធ​ចំពោះ​ដំណឹង​ទាំង​អស់​ដែល​បាន​ចុះ​ផ្សាយ​ថា​ខ្ញុំ​បាន​វាយ ​និង​បង្ក​ជម្លោះ​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​កាល​ពី​ពេល​កន្លងទៅ។ ​ខ្ញុំ​តែងតែ​គោរព ​និង​ស្រលាញ់​សមាជិក​ក្រុម​គ្រប់​គ្នា ​បើ​ទោះ​ជា​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ឬ​យ៉ាង​ណា​នោះ​ទេ”៕

ប្រភព៖ DailyMali

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT