Pep ​សម្រេច​បន្ដ​កុងត្រា​នៅ Man City ​២​ឆ្នាំ​ទៀត ​

​លោក Pep Guardiola ​បាន​សម្រេច​បន្ដ​កុងត្រា​នៅ​ក្រុម Manchester City ​រហូត​ដល់​២​ឆ្នាំ​ទៀត​ហើយ ​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ជា​ខ្លាំង​។

​ការ​សប្បាយ​ចិត្ត​នេះ ​មិន​ត្រឹម​តែ​បន្ដ​កុងត្រា​ដល់​ឆ្នាំ​២០២៣​ទេ ​អ្នក​គាំទ្រ​ក្រុម Man City ​ក៏​មាន​ទំនុក​ចិត្ត​ក្នុង​ការ​យក Lionel Messi ​មក​អង់គ្លេស​បាន​ដែរ។ ​Messi ​​នៅ​សល់​កុងត្រា​ត្រឹម​ចប់​រដូវ​កាល​នេះ​ប៉ុណ្ណោះ ​ហើយ​ខែ​មករា​ខាង​មុខ​នេះ ​គេ​ទំនង​ជា​នឹង​ឃើញ​មាន​ក្លឹប​ដើម្បី​ចូល​ទៅ​ចរចា​យក​កីឡាករ​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​ម្នាក់​នេះ​ហើយ។ ​ព្រោះ​មាន​តែ​លក់​នៅ​ខែ​មករា​ទេ ​ទើប​ក្រុម Barcelona ​អាច​ដាក់​តម្លៃ​ខ្លួន​បាន ​ប្រសិន​បើ​ទុក​ដល់​ដាច់​រដូវ​កាល​នេះ​ហើយ​មិន​មាន​កុងត្រា​ថ្មី​ទេ ​គឺ​មាន​ន័យ​ថា​Messi ​អាច​ដើរ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​ហើយ។

​រំលឹក​ថា Pep ​និង Messi ​មាន​ទំនាក់ទំនង​ល្អ​កាល​គ្រា​ដែល​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​នៅ​ក្រុម FC Barcelona ​។ ​ដោយសារ​តែ​មាន​ភាព​ស្និទ្ធស្នាល​គ្នា​នេះ​ហើយ ទើប​បាន​ជា​ក្លឹប Man City ​មាន​ទំនុក​ចិត្ត​ថា​បើ Messi ​នោះ​មាន​តែ Man City ​មួយ​ទេ ជា​ជម្រើស​ទី​១​របស់​គេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT