ធា្លយ​រឿង ​កីឡាករ Arsenal ​វៃ​គ្នា​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ

​ប្រភព​នៅ​អង់គ្លេស ​បាន​ចេញ​ផ្សាយ​ថា​អំឡុង​ពេល​ហ្វឹកហាត់​កន្លង​ទៅ​នេះ ​សមាជិក​ក្រុម Arsenal ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ​រហូត​ដល់​ប្រើ​កម្លាំង​បាយ​ថែម​ទៀត​ផង។

​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ គឺ​រវាង​ខ្សែ​ការពារ David Luiz ​ជាមួយ​ខ្សែ​បម្រើ Dani Ceballos ​អំឡុង​ពេល​ហ្វឹកហាត់។ ​ពួកគេ​បាន​ប៉ះ​ទង្គិច​គ្នា​នេះ អំឡុង​ពេល​ហ្វឹកហាត់​លក្ខណៈ​ប្រកួត​គ្នា​លើ​ទីលាន ​ដោយ​មាន​ក្រុម​យុវជន​មក​ចូល​រួម​ផង​ដែរ។ ​Luiz ​បាន​វាយ​ទៅ​លើ Dani ​ចំ​ច្រមុះ ​មុន​ពេល​មាន​គេ​មក​ចាប់​បំបែក​គ្នា​ចេញ​វិញ។ ការ​ប៉ះ​ទង្គិច​គ្នា​នេះ ​ត្រូវ​បាន​គេ​ដឹង​មក​ថា​ដោយសារ Dani លេង​កាច​ពេក ​ក្នុង​ការ​ប្រកួត​គ្នា​ឯង​នេះ។

​លោក Arteta ​ក្រោយ​ពេល​កើត​ហេតុ​ក៏​បាន​បញ្ជូន​កីឡាករ​ទាំង​ពីរ​ចេញ​ពី​ទីលាន​ដើម្បី​សម្រួល​គ្នា។ ​ជា​ចុង​ក្រោយ ភាគី​ទាំង​ពីរ​ក៏​បាន​សុំទោស​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជា​ការ​បញ្ចប់​រឿង​នេះ​ទៅ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT