ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV បង្ហាញ​​គូ​ប្រកួត​ផ្លូវ​ការទាំង​អស់ហើយ

បន្ទាប់​ពី​ព្រឹត្តិការណ៍​ប្រកួត​ចំនួន​៣​​ក្នុង​រយៈ​ពេល​៣​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ឥឡូវ​នេះ​ ONE Championship ត្រៀម​ខ្លួន​​នាំ​មក​នូវ​ព្រឹត្តិការណ៍​ស៊េរី​ចុង​ក្រោយ​របស់ INSIDE THE MATRIX ទៀត​ហើយ​។

Russian kickboxer Aslanbek Zikreev

នៅ​ថ្ងៃ​សុក្រ​ ទី​២០ ខែ​វិច្ឆិកា ខាង​មុខ​នេះ ស្ថាប័ន​ផ្សព្វផ្សាយ​កីឡា​ធំ​បំផុត​ក្នុង​លោក​នឹង​នាំ​យក​ព្រឹត្តិការណ៍​ប្រកួត ONE: INSIDE THE MATRIX IV ដែលជា​ការ​ចាក់​ផ្សាយ​នូវ​កម្មវិធី​ប្រកួត​ថត​ទុក​ចេញ​ពី​ប្រទេស​សិង្ហបុរី។

សម្រាប់​គូ​ឯក​ប្រចាំ​ព្រឹត្តិការណ៍ ជើង​ខ្លាំង​ឃីកបុកសីង​ចំណាត់​ថ្នាក់​លេខ​២​ “Golden Boy” Wang Junguang វិល​មក​កាន់​សមរភូមិ​ប្រយុទ្ធ​ទល់​នឹងជើង​ខ្លាំង​លេច​មុខ​ថ្មី Aslanbek Zikreev

Australian Muay Thai star Rocky Ogden kicks Sam-A

កីឡាករ Wang ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​២៤​ដង ចាញ់​៤​ដង និង​ស្មើ​១​ដង​ក្នុង​អាជីព​​បាន​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​លើក​ដំបូង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩។ កីឡាករ​អាយុ​២៥​ឆ្នាំ​សញ្ជាតិ​ចិន​ប្រើ​ពេល​តែ​មួយ​ទឹក​ប៉ុណ្ណោះ​ដើម្បី​ផ្តួល​ដៃ​គូ Federico “The Little Big Man” Roma ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​។

ជ័យជម្នះ​ខាង​លើ​នេះ​បាន​ផ្តល់​ឲ្យ​ Wang ទទួល​បាន​ឱកាស​​ទៅ​ជួប​ជា​មួយ​ជើងឯក Sam-A Gaiyanghadao ដើម្បី​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Strawweight Kickboxing World Title កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។ ប៉ុន្តែ​បន្ទាប់​ពី​ការ​តស៊ូ​គ្នា​យ៉ាង​ស្វិត​ស្វាញ​៥​ទឹក​ពេញ វីរបុរស​ថៃ​ឈ្នះ​ដោយ​ពិន្ទុ និង​បាន​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​នោះ។

ឥឡូវ​​នេះកីឡាករ​រហស្សនាម​ “កុមារមាស”​ចាប់​ផ្តើម​​វិថី​ឆ្ពោះ​ទៅ​កាន់​ខ្សែ​ក្រវាត់​ពិភព​លោក​ជា​ថ្មី សម្រាប់​ការ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៨.៣​គីឡូក្រាម​ជា​​មួយ​នឹង Zikreev ដែល​ជា​ជើង​ឯក​មួយ​ថៃ​អឺរ៉ុប និង​រុស្ស៊ី ដែល​កំពុង​ស្វែង​ដំណើរ​ឆ្ពោះ​ទៅ​ផែន​ការ​របស់​ខ្លួន​ដែរ។

ជើង​ឯក​មួយ​ថៃ​ពិភព​លោក WPMF គឺកីឡាករ Rocky Ogden បាន​កំពុង​ស្ថិត​នៅ​លើ​វិថី​ប្រដាល់​របស់​ខ្លួន​គួរ​ឲ្យ​ចាប់​អារម្មណ៍។

ជើងឯក​ឃីកបុកសីង​ពិភព​លោក និង​ជា​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​១០​ដង​ John Wayne “The Gunslinger” Parr ស្វែង​រក​ផ្លូវ​​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​២​នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​មួយ​ថៃ​នៃ​​ទម្ងន់ strawweight និងសាង​កេរ្តិ៍​ឈ្មោះ​បន្ថែម​ទៀត​ដើម្បី​បោះ​ជំហាន​ទៅ​ប្រកួត​ជា​ថ្មី​ជា​មួយ Sam-A ដែល​បាន​យក​ឈ្នះ​ខ្លួន​​កាល​ពី​ខែ​កុម្ភៈ ​ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Strawweight Muay Thai World Title​។

Ogden បាន​ប្តេជ្ញា​ស្វែង​រក​ជ័យជម្នះ​លើក​ទី​៣៧​របស់​ខ្លួន​ក្នុង​អាជីព​នៅ​ពេល​ដែល​​ត្រូវ​ប្រឈម​នឹងម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ WBC ពិភព​លោក​ Joseph “The Hurricane” Lasiri ក្នុង​តំណែង​គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ ONE: INSIDE THE MATRIX IV។

Italian Muay Thai fighter Joseph Lasiri defeats Hiroki Akimoto at ONE: A NEW ERA

Lasiri ដែល​កាល​ពី​មុន​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់ flyweight ឥឡូវ​នេះ​ឈាន​ឡើង​ទៅ​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាមវិញ​ម្តង។ ប្រសិន​បើ​អ្នក​ប្រយុទ្ធ​អ៊ីតាលី​​រូប​នេះ​អាច​ស្វែង​រក​ជ័យជម្នះ​លើក​ទី​​៤១​របស់​ខ្លួន​នា​ថ្ងៃ​សុក្រ​នេះ​បាន នោះគឺ​​អាច​ជា​សញ្ញា​ដ៏​គ្រោះ​ថ្នាក់​មួយ​ចូល​ទៅ​ក្នុង​ប្រភេទ​ទម្ងន់ strawweight ដែល​ទម្ងន់​នេះ​​កីឡាករ​ថៃ Sam-A ជា​អធិរាជ​លើ​សង្វៀន។

ខាង​ក្រោម​ជា​គូ​ប្រកួត​ទាំង​អស់៖

សមាសភាព​គូ​ប្រកួត​នៅ ONE: INSIDE THE MATRIX IV

  • Wang Junguang ប្រកួត​ជា​មួយ Aslanbek Zikreev (ឃីកបុកសីង​ទម្ងន់​៥៨.៣​គីឡូក្រាម)
  • Rocky Ogden ប្រកួត​ជា​មួយ Joseph Lasiri (មួយ​ថៃ​ទម្ងន់៥៩​គីឡូក្រាម)
  • Bruno Pucci ប្រកួត​ជា​មួយ Kwon Won Il (គុន​ចម្រុះ​ទម្ងន់ featherweight)
  • Ryogo Takahashi ប្រកួត​ជា​មួយ​ Yoon Chang Min (គុន​ចម្រុះ​ទម្ងន់ bantamweight)
  • Maira Mazar ប្រកួត​ជា​មួយ​ Choi Jeong Yun (គុន​ចម្រុះ​ទម្ងន់​៦១.៣៥​គីឡូក្រាម)
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT