Salah ​នៅ​តែ​វិជ្ជមាន​កូវីដ​១៩ ​មិន​អាច​ជួយ Liverpool ​ចុង​សប្ដាហ៍​នេះ​ទេ

​ខ្សែ​ប្រយុទ្ធ Mohamed Salah ​នៅ​បន្ដ​វិជ្ជមាន​កូវីដ​១៩​ដដែល ​ដូច្នេះ​រូបគេ​មិន​អាច​ចូល​ជួយ​ក្រុម Liverpool ​នៅ​ចុង​សប្ដាហ៍​នេះ​បាន​ទេ។ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​បាន​ឆ្លង​មេរោគ​អំឡុង​ពេល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អេហ្សីប ​និង​ចូល​រួម​មង្គល​ការ​ប្អូន​ប្រុស​របស់​ខ្លួន។

​តែ​ក្រោយ​ពី​ឆ្លង​និង​មិន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ គេ​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ថា​នឹង​ឆាប់​ជា​សះស្បើយ ​ឱ្យ​ទាន់​ពេល​វេលា​ដើម្បី​បាន​លេង​ឱ្យ​ក្រុម Liverpool ​វិញ។ ​តែ​បើ​តាម​លទ្ធផល​ចេញ​មក​កាល​ពី​ពេល​កន្លង​ទៅ​នេះ ​បាន​បញ្ជាក់​ថា​ការ​តេស្ដ​លើក​ទី​២​របស់​គេ​នៅ​វិជ្ជមាន​ដដែល។ ដូច្នេះ​មាន​ន័យ​ថា Salah ​មិន​អាច​ចូល​លេង​បាន​ឡើយ ​ក្នុង​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ។

​មិន​ត្រឹម​តែ​អវត្តមាន​សម្រាប់​ការ​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ពាន​រង្វាន់ Premier League ​ឡើយ ​ខ្សែ​ប្រយុទ្ធ​ឡើង​ជើង​ខាង​លើ​នេះ​ក៏​នឹង​អវត្តមាន​ពី​ក្រុម Liverpool ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Atalanta ​នៅ​ដើម​សប្ដាហ៍​ក្រោយ​ផង​ដែរ៕ 

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT