Foden ​ថា​២​គ្រាប់​របស់​គេ ​ជា​ការ​សុំទោស​អ្នក​គាំទ្រ​អង់គ្លេស​

ខ្សែ​ប្រើ Phil Foden ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​យក​ឈ្នះ​លើ​ក្រុម​អ៊ីស្លង់​ក្នុង​លទ្ធផល ​៤-០ ​ឯ​ណោះ​នា​ពាន​រង្វាន់ UEFA Nations League ។Foden ​ត្រូវ​បាន​អង់គ្លេស​ដក​ឈ្មោះ​ចេញ​ម្ដង​មក​ហើយ បន្ទាប់​ពី​រូបគេ​និង​មិត្ត​រួម​ក្រុម Greenwood ​ធ្លាប់​ហៅ​នារី​ឡើង​សណ្ឋាគារ​កន្លង​ទៅ​នេះ។

​ក្រោយ​ពី​រង​រឿង​អាស្រូវ​មួយ​រយៈ​នោះ​មក ​ពេល​នេះ​រូបគេ​ត្រូវ​បាន​លោក Gareth Southgate ​កោះ​ហៅ​មក​វិញ​ហើយ ​និង​មាន​ឱកាស​បាន​ចូល​លេង​ថែម​ទៀត​ផង។ ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​រូបគេ​រួម​ចំណែក​រក​បាន​២​គ្រាប់​ឯ​ណោះ​ក្នុង​ចំណោម​៤​គ្រាប់​ដែល​អង់គ្លេស​រក​បាន​។

Foden ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​២​គ្រាប់​ដែល​រូបគេ​រក​បាន​នេះ គឺ​ដើម្បី​តប​ស្នង​ដល់​អ្នក​គាំទ្រ ​និង​គ្រូ​បង្វឹក​ដែល​បាន​ផ្ដល់​ទំនុក​ចិត្ត​និង​ឱកាស​ឱ្យ​រូបគេ​ចូល​លេង​វិញ។ ​កំហុស​កន្លង​ទៅ​នោះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ទុក​ជា​មេរៀន​និង​មិន​ឱ្យ​កើត​មាន​ឡើង​ម្ដង​ទៀត​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT