បែលហ្សិក ​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ​បន្ទាប់​ពី​ឈ្នះ​ដាណឺម៉ាក ​៤-២​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បែលហ្សិក​​បាន​ឡើង​ទៅ​វគ្គ​បន្ទាប់​ពាន​រង្វាន់ UEFA Nations League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ដាណឺម៉ាក​ក្នុង​លទ្ធផល ​៤-២ ​នៅ​យប់មិញ​។

​ខ្សែ​ប្រយុទ្ធ Lukaku ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ។ ខណៈ​ដែល​២​គ្រាប់​ទៀត​របស់​ក្រុម​លេខ​១​នៅ FIFA Ranking ​គឺ​កីឡាករ Youri Tielemans ​និង De Bruyne ​ជា​អ្នក​ធ្វើ​បាន​សម្រេច​។ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​ក្រុម​បែលហ្សិក​ក្នុង​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​ក្នុង​ពាន​រង្វាន់ UEFA Nations League ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​នៅ​ឆ្នាំ​មាន​មាន​ក្រុម​បែលហ្សិក ​អ៊ីតាលី ​អេស្ប៉ាញ ​និង​ក្រុម​បារាំង៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT