Real Madrid បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុម​ញញួរ​នៅ​អង់គ្លេស​យក​អតីត​ម្ចាស់​អាវ​លេខ ៧ របស់​ខ្លួន

ក្លឹប Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ផ្តល់​ឱកាស​ឲ្យ​ទៅ​ភាគី​ខាង​ក្លឹប West Ham United ជុំវិញ​ការ​ចុះ​ហត្ថលេខា​នាំ​យក Mariano Diaz នៅ​ទីផ្សារ​ដោះដូរ​នា​ពេល​ខាង​មុខ។ នេះ​បើ​តាម​របាយការណ៍​ពី Mail បាន​ចុះ​ផ្សាយ។

Diaz ធ្លាប់​ជា​អ្នក​គ្រង​អាវ​លេខ ៧ ចាស់ ក្រោយ​ពេល Cristiano Ronaldo ចាកចេញ​ថ្មីថ្មោង ប៉ុន្តែ​ឱកាស​នៃ​ការ​បង្ហាញ​ខ្លួន​របស់​គេ កាន់​តែ​ចុះ​ថយ​ទៅ ពោល​ជា​ការ​នាំ​យក​ខាតបង់​សុទ្ធ​សាធ ការ​ដែល​ Real ចាយ​លុយ​យក​គេ​ចេញ​ពី Lyon។

ចាប់​តាំង​ពី​ការ​ផ្ទេរ​របស់​គេ​នៅ​ឆ្នាំ ២០១៨ កីឡាករ​អេស្ប៉ាញ រក​បាន​តែ ១០ គ្រាប់​និង Assist ២ លើក​ប៉ុណ្ណោះ​នៅ​ការ​បង្ហាញ​ខ្លួន ៤១ ប្រកួត ជាមួយ​ការ​ឈរ​ជើង ១ ០០១ នាទី ភាគ​ច្រើន​នាម​ជា​កីឡាករ​បម្រុង។

តាម​ហាងឆេង​ថ្លៃ​ខ្លួន​របស់​គេ​សព្វថ្ងៃ​គឺ​ប្រមាណ ១២ លាន​អឺរ៉ូ ដែល​ធ្លាក់​ ១ ទ្វេ​ជា ២ ធៀប​នឹង​ពីរ​ឆ្នាំ​មុន ហើយ​អាច​ថា​សមល្មម​សម្រាប់​ក្លឹប​កម្រិត​បង្គួរ​ដូច​ជា West Ham ធ្វើ​ការ​លៃលក​បាន៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT