រក​ឃើញ​ក្រុម​ទាំង ៤ ដែល​ត្រូវ​ប្រកួត​នៅ​វគ្គ​ចុង​ក្រោយ​ពាន UEFA Nations League ហើយ

ការ​ប្រកួត​ជុំ​ទី ៦ ក្នុង​ពូល​នៅ UEFA Nations League កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​សព្វគ្រប់​ហើយ ជា​លទ្ធផល​យើង​សម្រេច​រក​ឃើញ​ក្រុម​ឈរ​លេខ​រៀង​កំពូល​នៃ Group ទាំង ៤ ដែល​ត្រូវ​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ចុង​ក្រោយ។

ការ​ប្រកួត​នៅ​វគ្គ​បន្ទាប់​គឺ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី ៦ ​តុលា ឆ្នាំ ២០២១ ត​ទៅ។ ក្នុង​នោះ​មាន​ដូច​ជា​ក្រុម​បែលហ្សិក បារាំង អ៊ីតាលី និង​អេស្ប៉ាញ។ ប្រកួត​បើក​ឆាក​គឺ​អ៊ីតាលី​ធ្វើ​ជា​ម្ចាស់ផ្ទះ ប៉ុន្តែ​មិន​ទាន់​កំណត់​ថា​ត្រូវ​ជួប​ក្រុម​ណា​មួយ​នៅ​ឡើយ។

បញ្ជាក់​ថា ​កាល​ពី​យប់​មិញ​បែលហ្សិក​បាន​យក​ឈ្នះ​ដាណឺម៉ាក ៤-២ ស្រប​ពេល ដែល​អ៊ីតាលី​បន្ថែម​បី​ពិន្ទុ​ក្រោយ​យក​ឈ្នះ​បូស្នី ២-០៕

ទស្សនា​វីដេអូ Highlight នៃ​ក្រុម​ទាំង​ពីរ៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT