ទោះ​ហង្ស​ឲ្យ​កុងត្រា​ថ្មី ៣ ឆ្នាំ តែ Wijnaldum លែង​ចង់​បន្ត​នៅ​ត​ទៅ​ទៀត​ហើយ

Georginio Wijnaldum ​កុងត្រា​របស់​គេ​ជាមួយ​ក្លឹប​ហង្ស​ក្រហម Liverpool គឺ​មាន​សុពលភាព​ដល់​បញ្ចប់​រដូវ​កាល ២០២០/២១ នេះ ហើយ​បើ​ទោះ​បី​ជា​របាយការណ៍​ចុងក្រោយ​លេចលឺ​ថា ​ម្ចាស់ដី Anfield ព្រម​បន្ត​កុងត្រា​ថ្មី​ឲ្យ​ក៏​ដោយ ក៏​សាមី​ខ្លួន​គេ​មិន​ព្រម​នោះ​ដែរ។

Wijnaldum មិន​បាន​ក្លាយ​ជា​ចំណែក​សំខាន់​របស់​លោក Jurgen Klopp នោះ​ទេ ពោល​គឺ​ទុក​ប្រើ​តែ​ពេល​ត្រូវការ​ចាំបាច់​តែ​ប៉ុណ្ណោះ។ Liverpool បាន​ផ្តល់​កុងត្រា​ថ្មី ៣ ឆ្នាំ​ ជាមួយ​ថ្លៃ​ពលកម្ម ១០៥ ០០០ ផោន/សប្តាហ៍​ដល់​កីឡាករ​ហូឡង់ តែ​បុរស​វ័យ ៣០ ឆ្នាំ ចង់​ផ្លាស់​ប្តូរ​ទៅ​ស្វែងរក​ការ​ប្រកួតប្រជែង​ថ្មី។

តាម​របាយការណ៍​ពី Calciomercato ចុះ​ផ្សាយ​ថា Wijnaldum ចង់​ផ្ទេរ​ទៅ​ចូលរួម​នៅ Barcelona ​ក្រោម​ការ​ដឹកនាំ​របស់​លោក Ronald Koeman ប្រសិន​ជា​មាន​ឱកាស ព្រោះ​អ្នក​ទាំង​ពីរ​ធ្លាប់​មាន​ទំនាក់ទំនង​ល្អ​នាម​ជា​គ្រូ​សិស្ស​ពេល​នៅ​ជម្រើស​ជាតិ។

បញ្ជាក់​ថា ក្លឹប​នៅ​អ៊ីតាលី Inter Milan ក៏​ចាប់​អារម្មណ៍​លើ​គុណភាព​លេង​របស់ Wijnaldum ផង​ដែរ ហើយ​មាន​បំណង​ចង់​ប្រជែង​ជាមួយ Barca នៅ​លើ​ទីផ្សារ​ដោះដូរ​នា​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT