ខ្សែការពារនិងប្រធានក្រុមអេស្ប៉ាញ Sergio Ramos បានរងរបួសកាលពីយប់មិញនេះ នៅពេលប្រកួតជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ក្នុងពានរង្វាន់ UEFA Nations League ។Ramos ត្រូវបានប្ដូរចេញនៅជិតចប់តង់ទី១ ក្រោយពីមានអារម្មណ៍ឈឺសរសៃពួរជើងរបស់គេ។
របួសនេះបានធ្វើឱ្យក្រុម Real Madrid បារម្ភជាខ្លាំង ត្បិតអីក្រុមរបស់លោក Zidane កំពុងមានបញ្ហាកីឡាកររបួស និងឆ្លងមេរោគកូវីដ១៩ផងដែរ។ ស្របពេលនៅយប់មិញនេះ ខ្សែការពារ Varane របស់បារាំង ដែលជាដៃគូ Ramos នៅ Real Madrid នោះ ក៏មានបញ្ហារបួសដែរទៅហើយ។
នៅក្រុម Real Madrid គេមិនទាន់ដឹងច្បាស់ថាមានកីឡាករណាខ្លះជានិងកំពុងសម្រាកព្យាបាលនៅឡើយទេ។ តែគិតត្រឹមពេលនេះ ក្រុម Real Madrid អវត្តមានកីឡាករដូចជា Ramos , Varane , Militao , Nacho , Hazard ជាដើម៕
ប្រភព៖ Marca



