Toni Kroos ​៖​អេស្ប៉ាញ ​ផ្ដល់​មេរៀន​ដែល​មិន​អាច​បំភ្លេច​បាន​ឱ្យ​អាល្លឺម៉ង់

អាល្លឺម៉ង់​ទទួល​បាន​មេរៀន​ជូរចត់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ​ដោយ​ចាញ់​ក្រុម​អេស្ប៉ាញ​ដល់​ទៅ​លទ្ធផល ៦-០ ឯ​ណោះ​ក្នុង​ពាន​រង្វាន់ UEFA Nations League ។

​អាល្លឺម៉ង់​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អឺរ៉ុប ​កម្រ​ឱ្យ​ក្រុម​ដទៃ​ឈ្នះ​ខ្លួន​ដល់​ទៅ​ច្រើន​គ្រាប់​បែប​នេះ​ណាស់។ ​៦​គ្រាប់​របស់​អេស្ប៉ាញ​យប់មិញ​នេះ ​គឺ​ជា​ការ​ចាញ់​របស់​អាល្លឺម៉ង់​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​ហើយ ​និង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ខ្លាំង។

​ខ្សែ​បម្រើ Toni Kroos ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “អេស្ប៉ាញ​បាន​បង្រៀន​យើង​ពី​មេរៀន​បាល់ទាត់​នៅ​ថ្ងៃ​នេះ។ ​របៀប​នៃ​ការ​លេង​ដែល​មាន​បាល់​និង​បាត់​បាល់។ នេះ​ជា​មេរៀន​មួយ ​ដែល​ខ្ញុំ​នឹង​មិន​អាច​បំភ្លេច​វា​បាន​ទេ។ ​វា​ជា​បរាជ័យ​និង​ប្រកួត​អន់​បំផុត​របស់​ខ្ញុំ​ក្នុង​អាជីព​បាល់ទាត់”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT