Arsenal កំពុង​គិតគូរ​រឿង​ដូរ​ស្មើ រវាង Xhaka ជាមួយ​នឹង​កីឡាករ Inter Milan មួយ​រូប

ក្លឹប Inter Milan ​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ផ្តល់​ឱកាស​ឲ្យ​ទៅ​ក្លឹប Arsenal ជុំវិញ​ការ​ដោះដូរ​ស្មើ​រវាង​កីឡាករ Granit Xhaka និង Christian Eriksen។

ត្បិត​បើ​ក្លឹប​ទាំង​ពីរ​កំពុង​ឈាន​ដល់​ក្បែរ​ពាក់​កណ្តាល​រដូវ​កាល​ទៅ​ហើយ​ក្តី តែ​មើល​តាម​ស្ថានភាព​កីឡាករ​ទាំង​ពីរ​បាន​ត្រឹម​តែ​បម្រុង ហើយ​មិន​ស្ថិត​ក្នុង​ជម្រើស​របស់​អ្នកចាត់ការ​ ក្នុង​ការ​ប្រកួត​លើ​ទីលាន​ទាល់​តែ​សោះ។

តាម​របាយការណ៍​ពី CdS បាន​ចុះ​ផ្សាយ​ថា Conte បាន​បើក​ផ្លូវ​ឲ្យ Eriksen ចាកចេញ​ទៅ Emirate Stadium ប្រសិន​ណា Xhaka គេ​ព្រម​ផ្ទេរ​មក​ចូលរួម​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី​វិញ។ ពេល​នេះ​ក្លឹប Arsenal កំពុង​តែ​គិតគូរ ហើយ​កិច្ច​ព្រមព្រៀង​អាច​ធ្វើ​ទៅ​បាន​នៅ​ទីផ្សារ​ដោះដូរ​រដូវ​រងា នា​ខែ​មករា ឆ្នាំ ២០២១ ខាង​មុខ។

បញ្ជាក់​ថា Eriksen ត្រូវ​បាន Spurs លក់​ឲ្យ Inter ​កាល​ពី​ចុង​ខែ​មករា ឆ្នាំ ២០២០ ជាមួយ​តម្លៃ​ខ្លួន ២៧ លាន​អឺរ៉ូ។ មក​ទល់​ពេល​នេះ​គេ​ទើប​ចូលរួម​លេង​បាន​បាន ៣៣ ប្រកួត​ប៉ុណ្ណោះ ដោយ​រក​បាន ៤ គ្រាប់​និង Assist ៣ លើក ជាមួយ​ការ​ឈរ​ជើង​ជាង ១ ៣០០ នាទី៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT