គ្រូ​បែលហ្សិក៖ “ឆ្នាំ ២០២១ នឹង​ក្លាយ​ជា​ឆ្នាំ​ជោគជ័យ​របស់ Eden Hazard”

ញាំញី​ដោយ​សារ​បញ្ហា​របួស និង​ការ​ធ្លាក់​ទម្រង់​លេង​បាន​រុញ​ឲ្យ​ឈ្មោះ​របស់ Eden Hazard សឹង​តែ​បាត់​ចេញ​ពី​ការ​ចងចាំ​របស់​អ្នក​គាំទ្រ​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ ការ​ផ្ទេរ​មក Real Madrid ជាមួយ​តម្លៃ​ថ្លៃ​ដ៏​សម្បើម​នោះ មិន​បាន​ធ្វើ​ឲ្យ Hazard ទទួល​បាន​ភាព​លេចធ្លោ​ដូច​កាល​នៅ Chelsea នោះ​ឡើយ។

តាម​ការ​យល់​ឃើញ​របស់​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក លោក Roberto Martinez នៅ​តែ​បង្ហាញ​ការ​ជឿជាក់​សម្រាប់​កូន​ក្រុម​ខ្លួន ហើយ​សង្កត់​ធ្ងន់​ថា ឆ្នាំ ២០២១ នឹង​ក្លាយ​ជា​ឆ្នាំ​ជោគជ័យ​សម្រាប់​ខ្សែ​ប្រយុទ្ធ​ខាង​លើ។

ប្រាប់​នៅ​សន្និសីទ​សារព័ត៌មាន មុន​ឈាន​ដល់​ការ​ប្រកួត​ទល់​ដាណឺម៉ាក​នៅ Nations League លោក Martinez និយាយ៖ “Hazard គេ​ជួប​សំណាង​អាក្រក់ តែ​ខ្ញុំ​គិត​ថា​នៅ​ឆ្នាំ ២០២១ នឹង​ក្លាយ​ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់ Eden Hazard និង​អ្នក​គាំទ្រ​ទាំង​អស់”។

បញ្ជាក់​ថា បែលហ្សិក​នឹង​ត្រូវ​តតាំង​ដាណឺម៉ាក ដើម្បី​ប្រជែង​ពិន្ទុ​ក្នុង​ពូល នៅ​ជុំ​ទី ៦ ហើយ​ប្រសិន​ស្មើ​ឬ​ឈ្នះ ពួក​គេ​នឹង​អាច​យក​បាន​កៅអី​នៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ UEFA Nations League ដែល​ធ្វើ​ឡើង​នៅ​ខែ​តុលា ឆ្នាំ ២០២១៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT